×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Sergio Ramos បង្ហាញខ្លួន​ពីរប្រកួត​ទទួលបាន​កាតក្រហម​មួយ​ក្នុងក្របខណ្ឌ Ligue One

Sergio Ramos បានចូលលេងត្រឹមតែពីរប្រកួតប៉ុណ្ណោះក្នុងក្របខណ្ឌ Ligue One ក្នុងអាជីពរបស់ខ្លួណនៅក្រុម Paris Saint-Germain ប៉ុន្តែអតីតខ្សែការពាររបស់ Real Madrid បានទទួលកាតក្រហម១រួចទៅហើយ។

ខ្សែការពារអេស្ប៉ាជើងចាស់រូបនេះ បានផ្លាស់ទៅរដ្ឋធានីបារាំង ដោយគ្មានតម្លៃខ្លួន ក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅ បន្ទាប់ពីកិច្ចសន្យារបស់គេនៅ Real Madrid បានបញ្ចប់។ ក្នុងការមកដល់នេះ Ramos បានរងរបួសសាច់ដុំជាប់ជាប្រចាំ ធ្វើឱ្យគេមិនបានលេងច្រើននោះទេ រហូតដល់ខែវិច្ឆិកា ទើបបានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតផ្លូវការរបស់ PSG។

កាលពីយប់មិញ Ramos បានចូលលេងនៅតង់ទី១ ក្នុងការប្រកួតស្មើ ១-១ ជាមួយ Lorient ហើយត្រូវបានបណ្តេញចេញ បន្ទាប់ពីត្រូវបានពិន័យកាតលឿងទីពីរស្មើនឹងកាតក្រហម។

នេះជាលើកទី២៧ ដែល Ramos ទទួលបានកាតក្រហមក្នុងអាជីពរបស់ខ្លួននៅគ្រប់កម្មវិធីប្រកួតទាំងអស់។ នៅក្នុងលីគកំពូលទាំង៥នៅអឺរ៉ុប គេបានទទួលកាតក្រហមចំនួន ២១ដង ដែលច្រើនជាង ៨ ដង ធៀបនឹងកីឡាករ Sulley Muntari ដែលលេងឱ្យ Portsmouth, Inter និង AC Milan ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង