×

CL រំឭកអារម្មណ៍​ឈឺចាប់ថា កំពុង​ជុំអាហារ​ពេលល្ងាច​ក្នុងថ្ងៃបុណ្យ Thanksgiving ស្រាប់​តែ​ទូរសព្ទរោទិ៍​ប្រាប់ថា​ក្រុម 2NE1 ត្រូវរំសាយ

កូរ៉េខាងត្បូង៖ CL ដែលជាអតីតសមាជិកក្រុម 2NE1 បានឱ្យដឹងថា ព័ត៌មានល្ហៀងៗពីការរំសាយក្រុម 2NE1 នាងបានដឹងមុន ហើយ Minzy ក៏បានដឹងដែរ។ រយៈពេល៧ឆ្នាំដែល 2NE1 បានចាប់ដៃគ្នាអង្រួនឆាក និងបានធ្វើឱ្យ K-pop ចាប់ផ្តើមមានប្រជាប្រិយភាពសាយភាយដល់បណ្តាប្រទេសដទៃបានរំសាយជាផ្លូវការកាលពីឆ្នាំ២០១៦។

យ៉ាងណាមិញ CL បានបង្ហាញអារម្មណ៍ឈឺចាប់ថា ពេលនោះនាង កំពុងញុំាអាហារពេលល្ងាចក្នុងថ្ងៃបុណ្យ Thanksgiving ហើយទូរសព្ទរបស់នាង បានរោទិ៍ ស្ថានភាពពេលនោះពិតជាធ្វើឱ្យបេះដូងនាងប្រេះស្រាំជាខ្លាំង។

CL បានបន្ថែមថា យ៉ាងណាក៏ដោយ ពេលនេះនាងមានសេរីភាពអាចជ្រើសរើសធ្វើអ្វីដែលនាងចង់ធ្វើ នេះចាត់ទុកថាវាជាការចាប់ផ្តើមជីវិតថ្មីសម្រាប់នាង។

គួរបញ្ជាក់ដែរថា រយៈ៧ឆ្នាំក្នុងក្រុមតែ១ Minzy ជាសមាជិកដំបូងដែលដើរចេញពី YG នៅពេលដល់ថ្ងៃដែលត្រូវចុះកុងត្រាជាថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង