ភ្នំពេញ៖ លោក ដាវុទ្ធ ដែលជាពិធីករស្រស់សង្ហាប្រចាំតន្ត្រី បូការីស្វ៊ែត របស់ CTN កាន់តែជោគជ័យខ្លាំងឡើងជាមួយសិល្បៈរហូតលោករអ៊ូប្រាប់អ្នកគាំទ្រថា “រវល់ខ្លាំងពេក ភ្លេចគិតថាអាយុកាន់តែច្រើន”។
ពិធីករពូកែវោហាសព្ទរូបនេះ មិនត្រឹមតែចាប់អាជីពជាពិធីករទូរទស្សន៍កម្សាន្តប៉ុណ្ណោះទេ តែលោកក៏កំពុងមមាញឹកជាមួយការថតរឿងខ្លីអប់រំ ក៏ដូចជាការថតផ្សព្វផ្សាយផលិតផលនានាផងដែរ។
ការងារកាន់តែទទួលបានជោគជ័យពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យពិធីករសង្ហារូបនេះកាន់តែទទួលបានប្រជាប្រិយភាពលើវិថីសិល្បៈរហូតការងារហូរចូលច្រើនស្ទើររកពេលសម្រាកគ្មាន។
ទោះជាយ៉ាងណា លោកនៅតែរក្សាជំហរនាំយកនូវអ្វីល្អៗ និងសប្បាយៗមកផ្តល់ជូនទស្សនិកជនដែលតែងតែគាំទ្រលោកកន្លងមកផងដែរ៕