×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ហាងលក់​ប៊ឺហ្គឺ​មួយកន្លែង​នៅចិន ដាក់​តុអាហារ​ជាម៉ាស៊ីន​ធាក់កង់ ដើម្បី​ឱ្យភ្ញៀវ​បានដុតកាឡូរី

ចិន៖ ថ្មីៗនេះ វីដេអូរបស់ស្ត្រីជនជាតិម្នាក់ កំពុងអង្គុយញ៉ាំប៊ឺហ្គឺយ៉ាងមានក្តីសុខ ខណៈពេលដែលជើងរបស់នាង ក៏បានធាក់កង់ធ្វើលំហាត់ប្រាណដើម្បីដុតកាឡូរីផងនោះ កំពុងទទួលបានការចាប់អារម្មណ៍។

តាមការឱ្យដឹងពីអ្នកលេងបណ្តាញសង្គមតិកតុកបាននិយាយថា មានហាងប៊ឺហ្គឺមួយ បានដាក់តុញ៉ាំអាហារជាម៉ាស៊ីនធាក់កង់ ដើម្បីឱ្យអតិថិជនបានដុតកាឡូរីបានខ្លះ សម្រាប់ការញ៉ាំអាហារដែលងាយឱ្យឡើងគីឡូបែបនេះ។

ប៉ុន្តែក៏មិនមែនបានន័យថា ហាងទាំងមូលបានប្តូរដាក់ម៉ាស៊ីនមួយនេះទាំងអស់ដែរ សម្រាប់ជ្រុងខ្លះ ក៏ឃើញមានកៅអីធម្មតាដែលអតិថិជន អាចជ្រើសរើសអង្គុយបានតាមចំណូលចិត្ត។

វីដេអូរបស់ស្ត្រីវ័យក្មេងរូបនោះ ត្រូវបានចែកចាយនៅលើបណ្តាញសង្គមចិន រហូតទទួលបានការចាប់អារម្មណ៍ជាខ្លាំង។ ទោះជាយ៉ាងណា ក៏មានមតិមួយចំនួនបានលើកឡើងថា នេះមិនមែនជាម៉ាស៊ីនធាក់កង់ហាត់ប្រាណអ្វីឡើយ វាគ្រាន់តែជាម៉ាស៊ីនសាកថ្មសម្រាប់ឧបករណ៍ចល័តប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង