កាណាដា៖ រដ្ឋមន្ត្រីដឹកជញ្ជូនបានមានប្រសាសន៍បែបលេងសើច កាលពីថ្ងៃព្រហស្បតិ៍ ថា លោកតាសាន់តាខ្លូស ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរនៅក្នុងដែនអាកាសរបស់ប្រទេសកាណាដា បន្ទាប់ពីបង្ហាញព័ស្តុតាងនៃការចាក់ថ្នាំបង្ការ និងការធ្វើតេស្តរកកូវីដ១៩ អវិជ្ជមាន មុនពេលហោះហើរ។
លោករដ្ឋមន្ត្រី Omar Alghabra បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ឆ្នាំនេះ ខ្ញុំពិតជារីករាយណាស់ក្នុងការធានាសុវត្ថិភាពចំពោះ លោកតាសាន់តា និងសហការីរបស់គាត់ ក្នុងការធ្វើដំណើរនៅលើមេឃរបស់ប្រទេសកាណាដា។”
លោកបន្តថា៖ “នៅពេលខ្ញុំនិយាយទៅកាន់លោកតាសាន់តា (ទៅកាន់ប៉ូលខាងជើង) គាត់បានអះអាងប្រាប់ខ្ញុំថា គាត់បានបំពេញបែបបទដែលតម្រូវទាំងអស់ មុនចូលមកកាន់ប្រទេសកាណាដាឡើងវិញ។”
លោកនិយាយបន្ថែមថា សហការីរបស់លោកតាសាន់តា រួមទាំងសត្វរមាំង Rudolph ដែល “មានច្រមុះមានពណ៌ក្រហម និងភ្លឺ បានធ្វើឱ្យប្រាកដថា គាត់មិនមានរោគសញ្ញាកូវីដ១៩ មុនពេលហោះចេញទេ។”
កាលពីសប្តាហ៍មុន ទីក្រុង Ottawa បានណែនាំប្រជាជនកាណាដា ផ្អាកការធ្វើដំណើរទៅកាន់បរទេស ដែលមិនចាំបាច់ ក្នុងឱកាសបុណ្យណូអែល ដោយនិយាយថា វីរុសអូមីក្រុង កំពុងឆ្លងខ្លាំងគួរឱ្យបារម្ភ។
ខេត្តជាច្រើនរបស់កាណាដា បានដាក់ការរឹតបន្តឹងឡើងវិញ រួមទាំងការកំណត់ចំនួនមនុស្ស នៅពេលប្រមូលផ្តុំផងដែរ៕