ភ្នំពេញ៖ យោងតាមការចែករំលែករបស់តារាសម្តែងកញ្ញា មាន សូនីតា កាលពីពេលថ្មីៗនេះបានរៀបរាប់ថា “ជាថ្ងៃមហាកិត្តិយសណាស់ ថ្ងៃនេះនាងខ្ញុំ មាន សូនីតា បានទទួលការតែងតាំងឱ្យមានស័ក្តជា បញ្ញាត្តិគោរម្យងារ ទិត្យាចិត្តធម្មបញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ពីសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា”។
តាមការចែករំលែកនេះ មាន សូនីតា បានបង្ហាញអារម្មណ៍រំភើបជាខ្លាំង ទន្ទឹមនឹងនោះក៏មានសិល្បករជាច្រើនបានចូលរួមសម្តែងក្តីរីករាយសម្រាប់មហាកិត្តិយសរបស់តារាសម្តែងនេះផងដែរ។
គួរបញ្ជាក់ដែរថា តារាធ្មេញច្រពឹស មាន សូនីតា បានចាប់ផ្តើមប្រលូកក្នុងវិស័យសិល្បៈដោយផ្តើមពីការប្រលងស្រីស្រស់ ប្រុសស្អាត រហូតប្រលូកក្នុងវិស័យភាពយន្ត និងការថតផ្សាយពាណិជ្ជកម្មរហូតទទួលបានការគាំទ្រជាខ្លាំង៕