ភ្នំពេញ៖ Tiger Beer បានត្រៀមខ្លួនរួចជាស្រេចក្នុងការអបអរឆ្នាំថ្មីជាមួយប្រជាជនកម្ពុជា និងធ្វើឱ្យ ២០២២ ក្លាយជាឆ្នាំដ៏អស្ចារ្យសម្រាប់គ្រប់គ្នាដោយការបើកជាមួយព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏កក្រើក និងកាន់តែធំជាងមុនដែលនឹងប្រព្រឹត្តទៅនារាត្រីឆ្លងឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។
ព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំបំផុត ដែលជាការផ្ដួចផ្ដើមរបស់ Tiger Beer ក្រោមគោលគំនិត អបអរឆ្នាំនៃភាពជឿជាក់ Year of The Tiger ត្រូវបានឃើញនៅតាមផ្ទាំងផ្សព្វផ្សាយនានា ដូចជាផ្ទាំង LED បណ្ដាញសារព័ត៌មាន និងតាមប្រព័ន្ធផ្សព្វផ្សាយឌីជីថលនានាយ៉ាងទូលំទូលាយ ៧ ថ្ងៃ មុនពេលកម្មវិធីមកដល់។ ក្នុងនោះក៏មានវត្តមានចូលរួមតារាចម្រៀង និងបុគ្គលល្បីៗនានាដូចជា លោក ព្រាប សុវត្ថិ កញ្ញា មាស សុខសោភា និងលោក ហ្សូណូ ជាដើម។
លោក Jeroen Shoorel ជា Premium Portfolio Manager ស្ថិតនៅក្រោម ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានថ្លែងឱ្យដឹងថា ក្នុងនាមក្រុមហ៊ុន គុណភាពខ្ពស់លំដាប់ថ្នាក់លេខមួយ នៅអាស៊ី និងមានការទទួលស្គាល់គុណភាពលំដាប់ពិភពលោកតាំងពីឆ្នាំ១៩៣២ Tiger Beer តែងខិតខំប្រឹងប្រែងនាំយកនូវអ្វីដែលថ្មី ប្លែក និងអស្ចារ្យ សម្រាប់អតិថិជនរបស់ខ្លួន ដោយមិនត្រឹមតែភាពរីករាយនោះទេ ថែមទាំងពោរពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់គ្រប់គ្នាផងដែរ។
“យើងចង់អបអរឆ្នាំនៃភាពជឿជាក់ Year of The Tiger 2022 ជាមួយប្រជាជនកម្ពុជាឱ្យកាន់តែពិសេស និងមានន័យបំផុត។ វាមិនត្រឹមតែជាការអបអរឆ្នាំថ្មី The Year of Tiger នោះទេ ប៉ុន្តែយើងក៏នឹងធ្វើឱ្យឆ្នាំ2022 ក្លាយជាឆ្នាំដ៏អស្ចារ្យសម្រាប់ប្រជាជនគ្រប់ៗគ្នាផងដែរ។”
Tiger Beer ធ្លាប់បានរៀបចំព្រឹត្តិការណ៍រាត្រីឆ្លងឆ្នាំដ៏អស្ចារ្យបែបឌីជីថលកាលពីឆ្នាំមុន ដោយទទួលបានជោគជ័យតាមរយៈការគាំទ្រដ៏ច្រើនលើសលប់ ហើយឆ្នាំនេះ Tiger Beer ប្ដេជ្ញានាំមកនូវអ្វីដែលកាន់តែធំ និងកាន់តែប្រសើរ ពិសេសគឺធ្វើឱ្យឆ្នាំថ្មីនេះ ក្លាយជាឆ្នាំសម្រាប់គ្រប់គ្នាបញ្ចេញនូវភាពអង់អាចក្លាហានរបស់ខ្លួន និងអបអរភាពជឿជាក់។
លោកបានបន្ថែមទៀតថា៖ “យើងចង់ឱ្យគ្រប់គ្នាចាប់យកនូវឱកាស បញ្ចេញនូវសមត្ថភាព ទេពកោសល្យ ប្រកបដោយភាពអង់អាច និងភាពជឿជាក់ ក្នុងការឆ្ពោះទៅមុខដើម្បីសម្រេចឱ្យបាននូវភាពជោគជ័យ និងបំណងប្រាថ្នាដ៏អស្ចារ្យជាមួយគ្នា។ យើងសង្ឃឹមថាឆ្នាំ២០២២ នឹងមិនត្រឹមតែជា Year of The Tiger នោះទេ ប៉ុន្តែក៏ជាឆ្នាំដ៏ជោគជ័យសម្រាប់គ្រប់គ្នាដើម្បីអបអរភាពជឿជាក់ផងដែរ។”
កុំភ្លេចចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យ ដើម្បីអបអរភាពជឿជាក់ ជាមួយគ្នា។
សម្រាប់ព័ត៌មានបន្ថែមពីព្រឹត្តិការណ៍សូមតាមដានហ្វេសប៊ុកផេក Tiger Cambodia ។
អំពី Tiger Beer
Tiger Beer ត្រូវបានផលិតឡើង នៅក្នុងប្រទេសសិង្ហបុរី និង ត្រូវបានទទួលស្គាល់ពីគុណភាពលំដាប់ពិភពលោក ចាប់តាំងពីឆ្នាំ១៩៣២ មកម្ល៉េះ។ សព្វថ្ងៃ Tiger Beer គឺជាផលិតផលគុណភាពខ្ពស់លំដាប់ថ្នាក់លេខមួយ នៅក្នុងតំបន់អាស៊ី និងជាស្រាបៀរមួយក្នុងចំណោមស្រាបៀរលើពិភពលោក ដែលមានម៉ាកល្បី និងរីកចម្រើនលឿនបំផុតនៅទូទាំង ពិភពលោក ។ Tiger Beer ត្រូវបានដាក់លក់នៅលើទីផ្សារជាង ៥០ប្រទេស នៅជុំវិញពិភពលោក។
មិនត្រឹមតែប៉ុណ្ណោះ Tiger Beer បានប្តេជ្ញាគាំទ្រដល់អ្នកជំនាន់ថ្មី ដែលមានទេពកោសល្យក្នុងការបង្កើតនូវគំនិតច្នៃប្រឌិតថ្មី និងហ៊ានបង្ហាញភាពខុសប្លែករបស់ខ្លួន។ Tiger Beer នឹងបន្តគាំទ្រ តាមរយៈការបង្កើតការភ្ញាក់ផ្អើលដែលពួកគេមិនអាចនឹកស្មានដល់ ដូចជាកម្មវិធី « Uncaged Night » ពីជុំវិញពិភពលោក និង Uncage Street Food ឬ Air-ink Project។ សម្រាប់ព័ត៌មាន លម្អិត សូមចូលទៅកាន់ www.tigerbeer.com ៕
(ទស្សនាវីដេអូ)