Manchester City បានយល់ព្រមលើកិច្ចព្រមព្រៀងលក់ខ្សែប្រយុទ្ធ Ferran Torres ទៅឱ្យ Barcelona ដោយក្លិបអ្នកមានបុណ្យ បានយល់ព្រមបង់ប្រាក់ចំនួន ៤៦,៧ លានផោន ជាមួយការបន្ថែម ៨,៥ លានផោន សម្រាប់កីឡាករវ័យ ២១ឆ្នាំ។
ជាការពិត ក្លិប Barcelona អាចផ្តល់មូលនិធិដល់កិច្ចព្រមព្រៀងនេះ ទោះបីជាមានបញ្ហាហិរញ្ញវត្ថុបច្ចុប្បន្នរបស់ពួកគេ ដោយសារប្រាក់កម្ចីពីធនាគារថ្មីៗនេះ។ ទោះជាយ៉ាងណា ពួកគេនឹងមិនអាចបន្ថែម Torres ទៅក្នុងក្រុមបានទេ លុះត្រាតែលក់កីឡាករមួយចំនួន ដើម្បីអនុលោមតាមបទប្បញ្ញត្តិហិរញ្ញវត្ថុរបស់ La Liga ។
Ferran Torres ដែលបានបង្ហាញខ្លួនចំនួន ៤៣ ប្រកួត និងទាត់បញ្ចូលទីបាន ១៦ គ្រាប់សម្រាប់ Man City ចាប់តាំងពីចូលរួមជាមួយ Valencia ក្នុងខែសីហា ឆ្នាំ២០២០ បានយល់ព្រមលើការផ្ទេរនេះ។ រូបគេបានចាប់ផ្តើមការប្រកួតបើកឆាកចំនួន ៦ របស់ Man City នៃរដូវកាលនេះ ប៉ុន្តែត្រូវបានទម្លាក់ទៅលេងជាកីឡាករបម្រុង ហើយគេក៏មិនទាន់ធ្វើបានល្អ ចាប់តាំងពីបានរងរបួសជើងក្នុងការលេងឱ្យអេស្ប៉ាញនៅខែបន្ទាប់។
Ferran Torres ចង់បានការលេងទៀងទាត់មួយ ខណៈ Man City មានជម្រើសច្រើនក្នុងមុខតំណែងខ្សែប្រយុទ្ធ ដោយមាន Bernardo Silva, Jack Grealish, Riyad Mahrez, Raheem Sterling, Gabriel Jesus និង Phil Foden ។
Barcelona បានប្រាប់ Torres ថា គេនឹងក្លាយជាកីឡាករសំខាន់មួយរូបរបស់ក្រុម អមជាមួយនឹងយុវជន Ansu Fati របស់ក្រុម។ Torres ត្រូវបានគេរំពឹងថា អាចនឹងមកដល់ទីក្រុង Barcelona នៅក្នុងសប្តាហ៍នេះដើម្បីធ្វើតេស្តសុខភាព និង ចុះហត្ថលេខាជាមួយក្រុមអ្នកបុណ្យ ដើម្បីជ្រើសរើសថ្ងៃក្នុងការប្រកាសលើបណ្តាញសង្គមជាផ្លូវការ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕