×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

លោក Arteta និយាយ​ជុំវិញ​ស្ថានភាព AUBAMEYANG ថា “ខ្ញុំសុំតែរឿង​មួយ​ប៉ុណ្ណោះ”

អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta កាលពីពេលថ្មីៗនេះ បាននិយាយជុំវិញបញ្ហារបស់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ។

កីឡាករហ្គាបុងរូបនេះ បានបង្កការភ្ញាក់ផ្អើលក្នុងរយៈពេលពីរបីសប្តាហ៍ចុងក្រោយនេះ។ វាបានកើតឡើងដោយសារត្រូវបានដកតួនាទីជាប្រធានក្រុម Arsenal និងមិនត្រូវបានចុចឈ្មោះសម្រាប់ការប្រកួតរបស់ក្រុមកាំភ្លើងធំឡើយ។

ការត្រលប់មកហ្វឹកហាត់វិញយឺតយ៉ាវ កាលពីដើមខែនេះ ជាមូលហេតុដែលធ្វើឱ្យរូបគេត្រូវបានដកចេញពីការប្រកួតនៅក្របខណ្ឌ Premier League ។

លោក Arteta អះអាងថា គាត់សុំតែរឿងមួយប៉ុណ្ណោះពីកីឡាកររបស់គាត់៖ “ខ្ញុំមិនប្រើសិទ្ធិអំណាចរបស់ខ្ញុំដោយផ្តាច់ការទេ។ ខ្ញុំសុំតែរឿងមួយ គឺការគោរព និងការតាំងចិត្ត។”

“ប្រសិនបើ អ្នកមិនសុំរឿងនេះទេ ខ្ញុំគិតថា ខ្ញុំត្រូវរៀបចំកាបូប ហើយខ្ញុំនឹងទៅកន្លែងផ្សេង។”

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង