×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

អាណោច​អាធ័ម​ណាស់! ឆេះទូក​ដែល​មាន​មនុស្ស​​កកកុញ បណ្ដាល​​ឱ្យស្លា ប់​៣៨នាក់​​នៅ​បង់ក្លាដេស

បង់ក្លាដេស៖ យ៉ាងហោចណាស់មនុស្ស ៣៨នាក់បានស្លាប់ នៅក្នុងប្រទេសបង់ក្លាដែស បន្ទាប់ពីភ្លើងឆេះដ៏សន្ធោសន្ធៅមួយ បានឆាបឆេះទូកដឹកអ្នកដំណើរមួយគ្រឿង នៅទន្លេ Sugandha ក្នុងប្រទេសបង់ក្លាដែស។ នេះបើតាមមន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃសុក្រ។

មន្ត្រីសេវាកម្មពន្លត់អគ្គីភ័យជាន់ខ្ពស់ បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅស្រុក Jhalakathi ភាគខាងត្បូងប្រទេសបង់ក្លាដេស នៅម៉ោងប្រហែល ៣ ទៀបភ្លឺ ម៉ោងក្នុងស្រុក។ គេបានរកឃើញសាកសពចំនួន ៣៨ នាក់ហើយ រហូតមកដល់ពេលនេះ។

មន្ត្រីបន្ថែមថា ភ្លើងបានចាប់ផ្តើមចេញពីបន្ទប់ម៉ាស៊ីនទូក ដែលធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Barguna ពីរដ្ឋធានី Dhaka ។

អភិបាលស្រុក Jhalakathi បាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ខណៈមនុស្សជាង ៥០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយអ្នកដំណើរមួយចំនួននៅតែបាត់ខ្លួន និងខ្លះទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ចំពោះ មូលហេតុ នៃ ការ ឆេះ នេះ មិន ទាន់ ដឹង ច្បាស់ នៅឡើយ ទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង