×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ផលិតផល​សំអាងការ និង​ឱសថនៅ ២ទីតាំង ក្នុងខណ្ឌមានជ័យ សង្ស័យ​ខុសច្បាប់ ត្រូវ​បាន​បង្ក្រាប

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបទីតាំងផលិត កែច្នៃ ចែកចាយ ផលិតផលសំអាងកាយ និងឱសថ ចំនួន ២កន្លែង សង្ស័យខុសច្បាប់ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានរកឃើញ និងដកហូតគ្រឿងផ្សំផលិត និងឱសថជាច្រើន។ ផលិតផលទាំងអស់នេះ អាចនឹងបង្កជាហានិភ័យសុខភាពធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា ករណីទី១ បានបង្ក្រាបនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដោយកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ អាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ទី មុនិន្ទ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះទៅបង្ក្រាបទីតាំងផ្ទះលេខ៣៩ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ដែលទីតាំងនេះសង្ស័យផលិត កែច្នៃ លក់ចែកចាយផលិតផលថែរក្សាសម្រស់គ្មានស្តង់ដា និងខុសច្បាប់។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរកឃើញ និងដកហូតវត្ថុតាងចំនួន២៣មុខ ច្រកក្នុងកំប៉ុងរួមមាន ពន្លៃសូន្យទឹកឃ្មុំ, រមៀតសូន្យទឹកឃ្មុំ, ពន្លៃ រមៀត, ស្ត្រាប់កាហ្វេ, ស្ត្រាប់អំពិល, ស្ត្រាប់ពន្លៃរមៀតទឹកដោះគោ, គល់ស្លឹកគ្រៃស្លូត, ផ្លែក្រូចសើចចិតហើយ, ស្ទីកគ័រ និងឧបករណ៍សម្ភារមួយចំនួនបម្រើឱ្យកាំរផលិត កែច្នៃ ផលិតផលថែរក្សាសម្រស់ខុសច្បាប់។

កម្លាំងសមត្ថកិច្ច បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការនោះ កម្លាំងក៏បាននាំយកផលិតផលទាំងនោះទៅពិសោធ និងអញ្ជើញម្ចាស់ដែលពាក់ព័ន្ធចំនួន ២នាក់ ចូលខ្លួនទៅបំភ្លឺនៅលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកទីតាំងក៏ត្រូវបានសមត្ថកិច្ចបិទបណ្ដោះអាសន្នដើម្បីរង់ចាំការអនុវត្តបន្ត។

ដោយឡែកករណីទី២ បានធ្វើឡើងនៅសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដោយមន្ត្រីសុខាភិបាលនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល សហការជាមួយនគរបាលខណ្ឌមានជ័យ និងអាជ្ញាធរមូលដ្ឋាន ដែលដឹកនាំសម្របសម្រួលនីតិវិធីដោយ លោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ចុះទៅបង្ក្រាបទីតាំងយីហោក្រុមហ៊ុន ស៊ី អូ ប៊ី ជី វើលដ៍ ស្ថិតនៅផ្ទះលេខ១០ បុរីហុងឡាយ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ដែលកំពុងលក់ចែកចាយឱសថគ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល និងសង្ស័យឱសថក្លែងក្លាយដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។

ក្នុងប្រតិបត្តិការបង្ក្រាបនោះដែរ សមត្តិកិច្ចបានឆែកឆេររកឃើញគ្រាប់ម្សៅទ្រីហ្វាឡាចំនួន ៣៦កំប៉ុង រួមនឹងឯកសារ សម្ភារមួយចំនួនផងដែរ។ ចំណែកទីតាំងនេះត្រូវបានសមត្ថកិច្ចបិទបណ្តោះអាសន្ន និងអញ្ជើញអ្នកពាក់ព័ន្ធ១នាក់ ដែលជាម្ចាស់ទីតាំងទៅបំភ្លឺនៅនាយកដា្ឋនឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល ដើម្បីរង់ចាំអនុវត្តតាមនីតិវិធីបន្ត៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង