ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៥នាក់ ខណៈអ្នកជំងឺចំនួន ០៨នាក់ បានជាសះស្បើយ និងស្លាប់ ១នាក់ (១នាក់មិនបានចាក់វ៉ាក់សាំង)។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.៤៤៥ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៨៥៣ នាក់, ស្លាប់សរុបចំនួន ៣.០០៨ នាក់៕