ថៃ៖ Chompoo Araya ត្រូវបានគ្រប់គ្នាស្គាល់ច្បាស់ថា ជាតារាពូកែលេងម៉ូតប្លែកៗបំផុត។ បើទោះជាមានកូនភ្លោះ២នាក់ និងកំពុងពរពោះកូនស្រីសំណព្វចិត្តក្នុងពោះម្នាក់ទៀតក៏ដោយ តែកំពូលតារាស្រីរូបនេះនៅតែរក្សាសម្រស់របស់នាងមិនឱ្យបាក់សូម្បីតែបន្តិច។
ជាក់ស្តែង ពោះរបស់នាងចាប់ផ្តើមធំបន្តិចម្តងៗហើយ ដោយនាងក៏បានបង្ហាញរូបថតហ្វេសសិន
មួយចំនួននៅលើបណ្តាញសង្គមផងដែរ។ រីឯកាលពីពេលថ្មីៗនេះទៀតសោត សម្រស់អ្នកម្តាយកូន៣រូបនេះកំពុងធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នាក្រោយនាងបង្ហាញវត្តមានក្នុងកម្មវិធីមួយដែលកំពុងទទួលបានភាពពេញនិយមនៅប្រទេសថៃ។
ជាមួយនឹងការលេងម៉ូតរ៉ូបពោះធំសាមញ្ញមួយ ប៉ុន្តែមានតម្លៃដល់ទៅ ៤១០០ដុល្លារ រួមជាមួយគ្រឿងអលង្ការម៉ាកល្បីលម្អខ្លួនទៀតនោះ Chompoo ក៏ត្រូវបានចាត់ទុកជាតារាមួយរូបក្នុងតារាជាច្រើនរូបទៀត ជាអ្នកម្តាយដែលប្រើរបស់ម៉ាកល្បីៗផុតលេខ។ ជាក់ស្តែង ក្រៅពីអាចរកប្រាក់ចំណូលពីសិល្បៈបានយ៉ាងក្រាស់ក្រែលហើយ នាងក៏បានរៀបការជាមួយសេដ្ឋីវ័យក្មេងដែលពោរពេញដោយសុភមង្គលជាខ្លាំង៕