×

ថ្នាំសម្រក​ឆាប់ស្រក មានផ្ទុក​សារធាតុ​មិនល្អ ១ នេះ ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ

បញ្ហាឡើងទម្ងន់ធ្វើឱ្យមនុស្សស្រី ឬប្រុសពិបាកចិត្ត និងស្វះស្វែងរកមធ្យោបាយ ដើម្បីឱ្យបានរូបរាងស្គមមកវិញ។ ក្នុងនោះវិធីដែលពេញនិយមមានទាំងហាត់ប្រាណ តមអាហារ ផឹកហ្វាយប៊ឺ តែវិធីអស់ទាំងនោះមានប្រសិទ្ធភាពយឺត ដូចនេះការជ្រើសរើសថ្នាំសម្រកលេបតាមអនឡាញ គឺមានច្រើនបំផុត។

ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ហាមឃាត់ផលិតផលសម្រកមួយប្រភេទដែលគ្មានចុះបញ្ជី និងលេខប្រវេទន៍ បានឱ្យដឹងថា កន្លងមកក្រសួងសុខាភិបាល តែងតែពិនិត្យគុណភាពថ្នាំសម្រកមួយចំនួនឃើញថា ផលិតផលដែលមានសមត្ថភាពសម្រកទម្ងន់បានលឿន ជាទូទៅមានលួចលាក់ដាក់សារធាតុ Sibutramine គឺជាសារធាតុហាមឃាត់មិនឱ្យប្រើប្រាស់ក្នុងវិស័យឱសថសាស្ត្រ ព្រោះសារធាតុនោះ ធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដូចជាធ្វើឱ្យអ្នកប្រើប្រាស់ ប្រឈមហានិភ័យគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

ក្រសួង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋហាមប្រើប្រាស់ថ្នាំ ឬអ្វីមួយដែលគ្មានការអនុញ្ញាត និងទទួលស្គាល់ត្រឹមត្រូវពីក្រសួងពាក់ព័ន្ធនានា ព្រោះនាំឱ្យខាតបង់លុយកាក់ ប៉ះពាល់សុខភាព ហើយមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង