ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៤នាក់ ខណៈអ្នកជំងឺចំនួន ០៨នាក់ បានជាសះស្បើយ និងគ្មានស្លាប់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.៤៤៩ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៨៦១ នាក់, ស្លាប់សរុបចំនួន ៣.០០៨ នាក់៕