កូរ៉េខាងត្បូង៖ សមាជិក ៣នាក់ នៃ ក្រុម BTS របស់ប្រទេសកូរ៉េ ខាង ត្បូង ត្រូវ បាន គេ រក ឃើញ ថា មាន វិជ្ជមានកូវីដ១៩ បន្ទាប់ ពី ត្រឡប់ មក ពី សម្ដែងនៅបរទេស។
ភ្នាក់ងារគ្រប់គ្រង Big Hit Music បានថ្លែងថា តារាចម្រៀងរ៉េប RM និងតារាចម្រៀង Jin បានធ្វើតេស្តវិជ្ជមានកូវីដ១៩ កាលពីល្ងាចថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១។
មុននេះ ទីភ្នាក់ងារនេះ បានប្រកាសថា សមាជិកម្នាក់ទៀតគឺ Suga បានទទួលលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងៃសុក្រ ខណៈកំពុងនៅដាច់ដោយឡែកពីគេ ប៉ុន្តែមិនមានរោគសញ្ញា និងថែទាំខ្លួនឯងនៅផ្ទះ។
ក្រុមចម្រៀងបុរសកំពូលដែលមានសមាជិក៧ រូបថ្មីៗនេះ បានត្រលប់មកពីសហរដ្ឋអាមេរិក ជាកន្លែងដែលពួកគេបានធ្វើការប្រគំតន្ត្រីផ្ទាល់ជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ១៩។
ការប្រគំតន្ត្រីនេះ ត្រូវបានធ្វើឡើងនៅទីក្រុង Los Angeles ពីចុងខែវិច្ឆិកាដល់ដើមខែធ្នូ។
សមាជិកក្រុម បានទៅវិស្សមកាលតាំងពីបញ្ចប់នៃការប្រគំតន្ត្រីរបស់ពួកគេ។ សិល្បករម្នាក់ ក្នុងចំណោមសិល្បករទាំង ៣ នាក់ដែលឆ្លងជំងឺ បានត្រឡប់ទៅកូរ៉េខាងត្បូងវិញ នៅថ្ងៃខែផ្សេងគ្នា ហើយសមាជិកទាំង ៣ នាក់ បានចាក់វ៉ាក់សាំងយ៉ាងពេញលេញ៕