×

គន្លឹះ​ចំនួន៦ ដើម្បី​ការពារ​សុវត្ថិភាព​កុមារ​លើ​បណ្តាញ​អ៊ីនធឺណិត!

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា អ៉ីនធឺណិត បានក្លាយជាមធ្យោបាយប្រើប្រាស់ចាំបាច់ បំផុត មួយ បម្រើ ដល់ សកម្មភាព អាជីវកម្ម ការទំនាក់ទំនង ការកម្សាន្ត និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសក្នុងអំឡុងពេលនៃការឆ្លងរីករាលដាល ជំងឺ វីដ១៩។

ក្នុងពេលដំណាលគ្នានេះ បញ្ហាសុខសុវត្ថិភាពលើបណ្តាលអ៊ីនធឺណិត ក៏ជាក្តីបារម្មណ៍ ចំពោះអ្នកប្រើប្រាស់ ពិសេសសម្រាប់ កុមារាកុមារី ដែលពុំទាន់យល់អំពីហានិភ័យ គ្រោះថ្នាក់ និងបច្ចេកទេសការពារសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត ហើយពួកគេក៏ជាបុគ្គលដែលងាយរងគ្រោះក្នុងបទល្មើសបច្ចេកវិទ្យាផងដែរ។

ដើម្បីជា ជំនួយ ក្នុង ការពារសុវត្ថិភាពកូនៗ លោក អ្នក ពី គ្រោះថ្នាក់ ទាំងអស់ នេះ នាយកដ្ឋានព័ត៌មាន វិទ្យា បានធ្វើការចែករំលែកនូវ វិធី សាស្រ្ត និង ទស្សនាទានគោលៗចំនួន៦ ចំនុច ជូនដល់អាណាព្យាបាល ដូចខាងក្រោម៖

១. សិក្សាស្វែងយល់អំពី គេហទំព័រ ហ្គេមកម្សាន្ត និងកម្មវិធីផ្សេងៗ ដែលកូនៗរបស់អ្នកកំពុងប្រើប្រាស់។

២. ពិនិត្យមើលសកម្មភាពរបស់កូនៗ លោក អ្នក លើបណ្តាញទំនាក់ទំនងសង្គម (ឧទាហរណ៍៖ ហ្វេសប៊ុក Instagram TikTok ។ ល។ ) ។

៣. ពន្យល់ណែនាំកូនៗរបស់អ្នក អំពីប្រភេទព័ត៌មានដែលគួរធ្វើការចែករំលែក ឬផ្តល់មតិយោបល់ ជៀសវាងការបង្ហោះព័ត៌មានឯកជនភាព ឬព័ត៌មានប្រឌិត ដែលប៉ះពាល់ដល់សន្តិសុខខ្លួនឯង ក្រុមគ្រួសារ និងសង្គម។
៤. ជួយប្រឹក្សាផ្នែកបច្ចេកទេសដល់កូនៗ លោក អ្នក អំពី ការកំណត់ Setting ការដាក់លេខកូដសម្ងាត់ ការការពារសុវត្ថិភាពគណនីអ៊ីនធឺណិត (ឧទាហរណ៍៖ គណនី ហ្វេសប៊ុក Instagram ឬTikTok ជាដើម) ។

៥. ណែនាំកូនៗលោក អ្នកឱ្យមានការប្រុងប្រយ័ត្ន ចំពោះ ជនអនាមិកលើបណ្តាញទំនាក់ទំនងសង្គម និងធ្វើការរាយការណ៍ជូនអាណាព្យាបាលនៅពេលសង្ស័យបុគ្គលណាម្នាក់ថា កំពុងអូសទាញកូនៗ ក្នុងទំនាក់ទំនងស្នេហា ណាត់ជួប ឬឱ្យប្រព្រឹត្តសកម្មភាពស្រើបស្រាលផ្សេងៗ។

៦. ពន្យល់កូនៗ អំពីក្រមសីលធម៌ក្នុងការប្រើប្រាស់អ៊ីនធឺណិត។
សូមអាណាព្យាបាលធ្វើសេចក្តីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដែល នៅ ជិត លោក អ្នក បំផុ នៅពេលជួប ឬសង្ស័យ អំពីករណីបទល្មើសបច្ចេកវិទ្យាដែលកំពុងកើតមានចំពោះកូនៗ លោក អ្នក ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង