×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

មានអ្នកស្លា ប់ និង​រាប់ពាន់នាក់​ត្រូវជម្លៀសចេញ បន្ទាប់ពី​ទឹកជំនន់​វាយប្រហារ​រដ្ឋមួយ​របស់​ប្រេស៊ីល

ប្រេស៊ីល៖ អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានកើតមាននៅរដ្ឋ Bahia របស់ប្រទេសប្រេស៊ីល ចាប់តាំងពីខែវិច្ឆិកា បានកើនឡើងដល់ ១៨ នាក់កាលពីថ្ងៃអាទិត្យ ចំពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យមនុស្ស ៣៥.០០០ នាក់ជម្លៀសពីផ្ទះសម្បែងរបស់ពួកគេ។

ទីភ្នាក់ងារការពារជនស៊ីវិល បាននិយាយថា មនុស្សពីរនាក់ក៏កំពុងបាត់ខ្លួនផងដែរ។ មនុស្សចំនួន ២៨៦នាក់ផ្សេងទៀត បានរងរបួសចាប់តាំងពីការចាប់ផ្តើមនៃភ្លៀងធ្លាក់មក។

យោងតាមការប៉ាន់ប្រមាណ មនុស្សជាង ៤៣០.៨០០នាក់ ត្រូវបានរងផលប៉ះពាល់ ហើយស្ថានភាពកាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

គិតត្រឹមរសៀលថ្ងៃអាទិត្យ ចំនួនទីក្រុងដែលត្រូវដាក់ក្នុងភាពអាសន្ន បានកើនឡើងដល់ ៧២ ដែលក្នុងនោះ ៥៨ មានវិបត្តិដោយសារទឹកជំនន់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង