ចិន៖ កាលពីពេលថ្មីៗនេះ វីដេអូចាស់មួយនៃបទសម្ភាសរបស់សេដ្ឋីវ័យក្មេង Wang Sicong បានបង្ហាញអារម្មណ៍របស់លោកយ៉ាងបើកចំហទៅកាន់តារាសម្តែងស្រី Yang Mi កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គមក្នុងប្រទេសចិន។
ក្នុងបទសម្ភាសកាលនោះ លោកបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖ “ប្រសិនជា Yang Mi លែងលះ លោកនឹងដណ្តឹងនាងមកធ្វើជាប្រពន្ធភ្លាម។”
ទាក់ទិននឹងពាក្យមួយឃ្លានេះ នៅពេលដែលចោទសួរទៅកាន់ Yang Mi នាងបានប្រើប្រាស់ EQ របស់នាងឆ្លើយតបទៅវិញថា៖ “សម្រាប់ពេលនេះ ការងារគឺជារឿងសំខាន់បំផុត។”
គួរបញ្ជាក់ដែរថា Yang Mi គឺជាតារាមួយរូបដែលទទួលបានការគាំទ្រខ្ពស់ក្នុងវិស័យសិល្បៈ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏ជាតារាមួយរូបដែលមានបុរសជាច្រើនចាំស្អំបេះដូងឱ្យក្រោយលែងលះជាមួយតារាសម្តែងប្រុសលោក Hawick Lau៕