ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យបេក្ខជនចំនួន ២រូប ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាធម្មតា និងមានទឹកមុខស្រស់ស្រាយជាធម្មតា នៅក្នុងមណ្ឌលព្យាបាលកូវីដ១៩ នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា បេក្ខជនដែលវិជ្ជមានកូវីដ១៩ទាំង២រូប និងជាកីឡាករ ការ៉ាត់តេដូ ដែលរាជរដ្ឋាភិបាលបានបញ្ជូនទៅប្រកួតនៅប្រទេស កាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ ត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាធម្មតា ក្រោមការសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ៕