×

រដ្ឋ New South Wales របស់​ប្រទេស​អូស្ត្រាលី រាយការណ៍​ថា​មាន​អ្នកស្លា ប់ដំបូង​ដោយសារ​វីរុស​អូមីក្រុង

អូស្ត្រាលី៖ រដ្ឋ New South Wales បានរាយការណ៍ករណីកូវីដ១៩ថ្មីជាង ៦.០០០ ករណី នៅថ្ងៃចន្ទទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ហើយបានបញ្ជាក់ពីការស្លាប់ដំបូងរបស់អ្នកជំងឺដែលមានវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង។

ករណីស្លាប់នេះ ត្រូវបានគេកំណត់អត្តសញ្ញាណថា ជាបុរស អាយុ ៨០ឆ្នាំដែលបានឆ្លងមេរោគ នៅកន្លែងថែទាំមនុស្សចាស់ នៅភាគខាងលិចទីក្រុងស៊ីដនី។ គាត់ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ប៉ុន្តែមានស្ថានភាពសុខភាពរ៉ាំរ៉ៃ។

រដ្ឋ New South Wales ដែលជារដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសអូស្ត្រាលី បានរាយការណ៍ពីការឆ្លងថ្មីចំនួន ៦.៣២៤ ករណី នៅថ្ងៃនេះ ដែលជាការធ្លាក់ចុះចំនួន ៧០ករណី ធៀបនឹងមួយថ្ងៃមុន។ មានអ្នកជំងឺកូវីដ១៩ចំនួន ៥២៤នាក់នៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ក្នុងនោះមាន ៥៥ នាក់កំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង