×
ព័ត៌មានថ្មី

អ្នកនិយមលេង​បណ្តាញ​សង្គម​នៅចិន​នាំគ្នា​ប្រតិកម្ម​ក្រោយ​ឃើញ​រូប​ផ្សព្វផ្សាយ​តន្ត្រី​ថ្ងៃឆ្លងឆ្នាំ​មាន​វត្តមាន Show Luo

តៃវ៉ាន់៖ រឿងអាស្រូវរបស់ Show Luo ដែលក្បត់មិត្តស្រី និងលួចទាក់ទងមនុស្សស្រីជាច្រើនបានធ្វើឱ្យមហាជនរិះគន់តារាប្រុសរូបនេះយ៉ាងចាស់ដៃរហូតលោកបានបាត់មុខពីវិថីសិល្បៈអស់មួយរយៈទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះលោកក៏បានត្រលប់មកវិញជាមួយបទចម្រៀងថ្មីផងដែរ។

សម្រាប់តន្ត្រីឆ្លងឆ្នាំនាពេលខាងមុខនេះ អ្នកនិយមលេងបណ្តាញសង្គមបានចែករំលែករូបផ្ទាំងផ្សព្វផ្សាយកម្មវិធីតន្ត្រីដោយឃើញមានវត្តមាន Show Luo នឹងចូលរួមច្រៀងក្នុងតន្ត្រីឆ្លងឆ្នាំនោះដែរ ក៏ត្រូវបានមហាជននាំគ្នារិះគន់ និងមិនពេញចិត្តជាខ្លាំង។

មតិខ្លះបាននិយាយថា “លោកគិតថា ជនជាតិតៃវ៉ាន់ភ្លេចរឿងអាស្រូវរបស់លោកហើយមែនទេ? ទន្ទឹមនឹងនោះក៏មានមតិមួយចំនួនទៀតបានលើកឡើងថា “គាត់ក៏ជាមនុស្សដែរ គាត់អាចសាងកំហុស ហើយគាត់ក៏អាចចាប់ផ្តើមសាជាថ្មីឡើងវិញ”។

គួរបញ្ជាក់ថា ចាប់តាំងពីមានរឿងអាស្រូវផ្ទុះឡើង Show Luo ត្រូវបានមហាជនរិះគន់មិនសំចៃមាត់រហូតការងារតូចធំជាច្រើនត្រូវបានផ្អាក និងបាត់មុខអស់មួយរយៈពេលវែង ហើយកម្មវិធីតន្ត្រីឆ្លងឆ្នាំនេះដែរ គឺជាកម្មវិធីទីមួយដែលលោកនឹងមានវត្តមានក្រោយបាត់មុខអស់មួយរយៈ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង