×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ជួបគ្នា​នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ជាមួយ​កម្មវិធីថ្មី​របស់ MyTV “ប៉ុណ្ណឹងសើចទេ?” វេលា​ម៉ោង៧យប់

ភ្នំពេញ៖ សំណើចមិនចេះរីងស្ងួតជាមួយកម្មវិធីសប្បាយៗ “ប៉ុណ្ណឹងសើចទេ?” របស់ស្ថានីយទូរទស្សន៍ MyTV នឹងមានការចូលរួមសម្តែងឈុតឆាកកំប្លែងពីតារាកិត្តិយសដែលមិនធ្លាប់សម្តែងពីមុនមក ដើម្បីជាការកម្សាន្តអារម្មណ៍ដល់ទស្សនិកជនទាំងអស់គ្នាបានទស្សនា។

កម្មវិធីដែលមានទាំងគណៈកម្មការចាំដាក់ពិន្ទុទៀតនោះ ក៏នឹងញ៉ាំងបរិយាកាសឱ្យកាន់តែកំប្លុកកំប្លែងខ្លាំងឡើងដោយមានការចូលរួមលេងកម្សាន្តរួមគ្នាផងដែរ។ យ៉ាងណាមិញ កម្មវិធីថ្មីនេះ នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៧យប់តទៅ ដូចនេះកុំភ្លេចរង់ចាំតាមដានជាមួយកម្មវិធីថ្មីរបស់ MyTV ទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង