តៃវ៉ាន់៖ ចាប់តាំងពីតារាសម្តែងល្បីឈ្មោះ Ruby Lin និង Wallace Huo រៀបការជាមួយគ្នាមក គូមួយនេះ តែងលេចឮពាក្យចចាមអារ៉ាមពីការបែកបាក់គ្នាជារឿយៗ។ យ៉ាងណាមិញ បើទោះជាមានព្យុះភ្លៀងបោកបក់ខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកទាំងពីរ មិនមានចេញមុខបកស្រាយអ្វីច្រើនឡើយ។
រហូតដល់រសៀលថ្ងៃទី២៦ ខែធ្នូ Ruby បានពញាក់អារម្មណ៍នំខួបកំណើតដល់ទៅ២សម្រាប់ Wallace ឈានចូលវ័យ៤២ឆ្នាំ និងបានសរសេរពាក្យជូនពរផ្អែមល្ហែមធ្វើឱ្យអ្នកគាំទ្រហាក់ធូរស្បើយពីពាក្យចចាមអារ៉ាមនៃភាពរកាំរកូសក្នុងជីវិតរបស់តារាប្រុសស្រីមួយគូនេះបានមួយកម្រិត។
គួររំឮកដែរថា កាលថ្ងៃខួបកំណើត Wallace ឆ្នាំមុន Ruby បានខ្នះខ្នែងរកអ្វីដែលថ្មីសម្រាប់ធ្វើនំខេកឱ្យស្វាមីនាងនៅឆ្នាំបន្ទាប់។ រីឯឆ្នាំនេះនាង ក៏និយាយជាថ្មីថា មិនដឹងឆ្នាំក្រោយគួររៀបចំនំខួបកំណើតយ៉ាងណាទៀតសម្រាប់ពញាក់អារម្មណ៍ Wallace ឡើយ។
ទង្វើមួយនេះ បានក្លាយជាចំណែកមួយបង្ហាញឱ្យទស្សនិកជនបានស្ងប់ចិត្តមួយកម្រិតដែលបញ្ជាក់ឱ្យឃើញថា ចំណងអាពាហ៍ពិពាហ៍របស់តារាទាំងពីរនេះ នៅតែរឹងមាំមិនមានបញ្ហាអ្វីធំដុំឡើយ៕