×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ប៉ូលិសសុំទោស គ្រួសារ​របស់​អតីត​កីឡាករ​នៅក្របខណ្ឌ Premier League ដែលស្លា ប់​អំឡុងពេល​ចាប់ខ្លួន

ប៉ូលីសទីក្រុង West Mercia បានសុំទោសជាផ្លូវការចំពោះក្រុមគ្រួសាររបស់អតីតកីឡាករក្របខណ្ឌ Premier League, Dalian Atkinson ដែលបានស្លាប់ បន្ទាប់ពីគាត់ត្រូវបានឆក់ដោយឧបករណ៍ឆក់របស់ប៉ូលិស និងទាត់ក្បាលដោយមន្រ្តីប៉ូលិស ក្នុងការព្យាយាមឃាត់ខ្លួនមួយ។

សំបុត្រពីមេប៉ូលិស ឈ្មោះ Pippa Mills ដែលបានចូលកាន់អំណាចកាលពីខែកញ្ញា បាននិយាយថា គាត់មានការសោកស្ដាយជាខ្លាំងចំពោះផលប៉ះពាល់ដ៏អាក្រក់នៃសកម្មភាពរបស់មន្ត្រី West Mercia ដែលបណ្តាលឱ្យគ្រួសាររបស់ Dalian មានទុក្ខជាទម្ងន់ ដែលបាត់បង់សមាជិកក្នុងគ្រួសារ។

Atkinson ដែលជាអតីតតារាក្លិប Aston Villa, Sheffield Wednesday និង Ipswich Town បានស្លាប់ បន្ទាប់ពីមន្ត្រីឈ្មោះ Benjamin Monk បានប្រើកម្លាំងហួសហេតុ ក្នុងការទាត់បុរសអាយុ ៤៨ឆ្នាំរូបនេះ ចំក្បាលយ៉ាងហោចណាស់ពីរដង ហើយក៏បានប្រើប្រាស់ឧបករណ៍ឆក់ ដើម្បីឆក់លើគាត់ផងដែរ។ Benjamin Monk ត្រូវបានកាត់ទោស ពីបទមនុស្សឃាត និងដាក់ពន្ធនាគាររយៈពេល ៨ឆ្នាំ កាលពីខែមិថុនា។

កីឡាករបាល់ទាត់រូបនេះ ត្រូវបានប្រកាសថាស្លាប់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីបាត់បង់ស្មារតី ក្រោយការចាប់ខ្លួននៅជិតផ្ទះរបស់គាត់ នៅតំបន់ Shropshire ក្នុងខែសីហា ឆ្នាំ២០១៦។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង