×

ខំតែភ័យ ស្មានតែ​សត្វក្រពើ ដឹងអី​ជា​ខ្នើយសោះ

ម៉ាឡេស៊ី៖ ក្រោយពីគ្រោះទឹកជំនន់ បានស្រាកស្រាន្តបន្តិចនៅប្រទេសម៉ាឡេស៊ី របស់របរ និងឥវ៉ាន់ជាច្រើនរបស់ប្រជាពលរដ្ឋក្នុងប្រទេសមួយនេះ បានរសាត់អណ្តែតតាមទឹក ថែមទាំងមានសត្វមួយចំនួន ក៏បានហែលពេញផ្ទៃទឹកផងដែរ។

ប៉ុន្តែ កាលពីពេលថ្មីៗនេះ រូបភាពដែលដំបូងឡើយគ្រប់គ្នាមើលទៅឃើញថាគួរឱ្យខ្លាច ប៉ុន្តែចុងក្រោយបែរប្រែក្លាយជារូបភាពគួរឱ្យអស់សំណើចទៅវិញដោយម្នាក់ៗឃើញសត្វក្រពើមួយក្បាល កំពុងហែលក្នុងទឹក តែជាក់ស្តែងវាគ្រាន់តែជាខ្នើយកើយដែលមានរូប និងទម្រង់ជាសត្វក្រពើប៉ុណ្ណោះ។

រូបភាពមួយនេះទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅលើ Twitter ដោយជនជាតិម៉ាឡេស៊ីជាច្រើន នាំគ្នាចូលខមមិនបង្ហាញអារម្មណ៍របស់ខ្លួន បង្កើតបានជារឿងគួរឱ្យអស់សំណើចមួយមុនពេលដាច់ឆ្នាំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង