ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៥នាក់ ក្នុងនោះ មានវីរុសអូមីក្រុង ២នាក់ ជាករណីនាំចូលពីបរទេស ដែលលទ្ធផលដោយម៉ាស៊ីន PCR រកឃើញ ខណៈអ្នកជំងឺចំនួន ១១នាក់ បានជាសះស្បើយ និងស្លាប់ ១នាក់ (១នាក់មិនបានចាក់វ៉ាក់សាំង)។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.៤៦៩ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៨៨៥ នាក់, ស្លាប់សរុបចំនួន ៣.០១០ នាក់៕