×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

អ្នកផាត់មុខ​ប្រចាំខ្លួន​របស់​តារាសម្តែង Julian Cheung អរគុណ​តារាប្រុស​រូបនេះ​ដែល​នៅតែ​ផ្តល់​ឱកាសការងារ​រយៈពេល ៣០ឆ្នាំ​មកនេះ

ហុងកុង៖ សិល្បករនីមួយៗមិនថានៅតាមបណ្តាប្រទេសណាឡើយតែងត្រូវផាត់មុខមុនពេលចូលកាមេរ៉ាដើម្បីលើកសម្រស់កុំឱ្យឃើញស្លេកស្លក់។ ដូចនេះ ពួកគេក៏មានអ្នកផាត់មុខផ្ទាល់ខ្លួន ដើម្បីជួយសម្រួលពេលកំពុងធ្វើការងារប្រចាំថ្ងៃផងដែរ។

ជាក់ស្តែង សម្រាប់តារាសម្តែងប្រុស Julian Cheung កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយដឹងថា អ្នកជំនាញផាត់មុខម្នាក់ឈ្មោះ Huang Jingyuan ដែលជាជាងផាត់មុខប្រចាំខ្លួនរបស់ Julian បានសហការការងារជាមួយគ្នាអស់រយៈពេល ៣ទសវត្សរ៍មកហើយ ដែលនេះបានធ្វើឱ្យមហាជនយល់ថា តារាប្រុសរូបនេះគឺជាមេដ៏ល្អម្នាក់។

ទន្ទឹមនឹងធ្វើការជាមួយគ្នារាប់សិបឆ្នាំបែបនេះ អ្នកជំនាញផាត់មុខ Jingyuan ក៏បានអរគុណដល់ Julian ដែលមិនប្រកាន់គាត់មានអាយុច្រើន និងនៅតែផ្តល់ឱកាសការងារឱ្យគាត់ធ្វើដដែល។ សម្រាប់ពាក្យនេះដែរ ធ្វើឱ្យ Julian ឆ្លើយតបវិញថា៖ “អ្នកក៏បានធ្វើឱ្យខ្ញុំទទួលបានការងារច្រើនដូចគ្នា ខ្ញុំពិតជាសប្បាយចិត្តណាស់”។

គួរបញ្ជាក់ដែរថា Jingyuan បានក្លាយជាអ្នកផាត់មុខប្រចាំខ្លួនរបស់ តារាសម្តែង Julian តាំងពីថ្ងៃដែលលោកចូលប្រឡូកក្នុងសិល្បៈដំបូងម្ល៉េះ នៅពេលថតរូបផ្សព្វផ្សាយលើកដំបូងកាលពីឆ្នាំ១៩៩១៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង