×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ដោយក្ដីស្រឡាញ់! បុរស​ឥណ្ឌូណេស៊ី​នៅជាមួយ​សព​ម្តាយ២ខែ ដោយ​ប្រើ​ទឹកកក​រក្សាសព

ឥណ្ឌូណេស៊ី៖ ប៉ូលីសបានសម្របសម្រួលការបញ្ចុះសពស្រ្តីម្នាក់ ដែលកូនប្រុសរបស់គាត់ បានរក្សាទុកនៅក្នុងផ្ទះអស់រយៈពេលជាង ២ខែ ដើម្បីបំពេញតាមការសន្យា។

បុរសអាយុ ៥៣ឆ្នាំ បានរក្សាទុកសពម្តាយអាយុ ៩៦ឆ្នាំ អស់រយៈពេល ៥៤ថ្ងៃដោយប្រើប្រាស់ទឹកកកដុំ បន្ទាប់ពីគាត់បានស្លាប់នៅថ្ងៃទី៣ ខែវិច្ឆិកា។ មុនស្លាប់ ម្ដាយរបស់គាត់បានផ្ដាំឱ្យគាត់នឹងមើលថែ។

កូនប្រុសដែលបានមើលថែម្ដាយបង្កើតរយៈពេល ៤ខែមុនពេលគាត់ស្លាប់ មិនព្រមបញ្ចុះសពម្ដាយទេ។

អ្នកជិតខាងរបស់គាត់ បានអាណិតអាសូរ និងបានព្យាយាមបញ្ចុះបញ្ចូលគាត់ឱ្យរៀបចំពិធីបញ្ចុះសពឱ្យបានត្រឹមត្រូវ ប៉ុន្តែគាត់បានបដិសេធ។

រហូតដល់ចុងសប្ដាហ៍កន្លងទៅ ប៉ូលីសបានបញ្ចុះបញ្ចូលគាត់ ឱ្យចាកចេញពីម្តាយរបស់គាត់ ហើយសពត្រូវបានគេបញ្ចុះនៅរសៀលថ្ងៃអាទិត្យកន្លងទៅ។ សមត្ថកិច្ច បញ្ជាក់ ថា ស្ត្រី ខាងលើ ស្លាប់ ដោយសារ មូលហេតុ ធម្មជាតិ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង