×

ធុញប្តី​ទៅធ្វើការ​បាត់ៗ​មិនសូវ​នៅផ្ទះ ប្រពន្ធ​ទទូច​សុំឱ្យគាត់រៀបការ​ប្រពន្ធ​បន្ថែម​៣នាក់ទៀត​ដើម្បី​បានគ្នា​កុំឱ្យអផ្សុក

ម៉ាឡេស៊ី៖ ស្ត្រីវ័យ៣១ឆ្នាំម្នាក់ឈ្មោះ Mimi បានរៀបការជាមួយលោក Wali ជាប្តីតាំងពីឆ្នាំ២០១៤ មកម៉្លេះដោយទទួលបានកូនស្រីម្នាក់អាយុ៧ឆ្នាំ បានទទូចសុំឱ្យប្តីរបស់គាត់រៀបការថែមប្រពន្ធ៣នាក់ទៀតដើម្បីនៅផ្ទះបានគ្នាកុំឱ្យអផ្សុក ព្រោះសព្វថ្ងៃប្តីរបស់គាត់រវល់នឹងការងារខ្លាំងពេកត្រូវធ្វើដំណើរចុះឡើងរហូតពេលខ្លះមិនមានពេលត្រលប់មកផ្ទះឡើយ។

Mimi បានឱ្យដឹងថា ប្រពន្ធទី៤ ទើបតែរៀបការជាមួយគ្នាកាលពីថ្ងៃទី២១ ខែធ្នូ ថ្មីៗនេះ ហើយក្នុងចំណោមប្រពន្ធទាំង៣ មានម្នាក់ជាមិត្តល្អរបស់នាងតែម្តង។ នៅពេលដែលត្រូវរៀបការប្រពន្ធជាបន្តបន្ទាប់បែបនេះក៏មានការសួរយោបល់គ្រប់គ្នាឥផងដែរ ដោយពួកគេបានស្រុះស្រួលគ្នារៀបចំពិធីទៀតផង។

គួរបញ្ជាក់ដែរថា រឿងមួយនេះបានក្លាយជាប្រធានបទកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម ដែលអ្នកខ្លះបានចែករំលែកសរសេរឃ្លាកំប្លែងៗទៀតផង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង