×

ប្រទេសបារាំង កំណត់​ចំនួន​អ្នកទស្សនា ៥០០០នាក់​ប៉ុណ្ណោះ​ក្នុង​កីឡដ្ឋាន​ទស្សនា​បាល់ទាត់

ប្រទេសបារាំង បានក្លាយជាប្រទេសចុងក្រោយគេក្នុងការកំណត់ចំនួនអ្នកទស្សនាក្នុងការប្រកួតបាល់ទាត់ជាមួយនឹងច្បាប់កូវីដ១៩ថ្មីដែលបានប្រកាសកាលពីថ្ងៃចន្ទដែលកំណត់ត្រឹមតែ ៥០០០នាក់ប៉ុណ្ណោះ។

នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex បានប្រកាសដូច្នេះ ដោយសារវីរុសអូមីក្រុង បានប៉ះពាល់ជាច្រើន និងស្របពេលជាមួយនឹងការផ្ទុះឡើងជំងឺកូវីដ១៩ ជាពិសេសក្នុងចំណោមក្រុមបាល់ទាត់នៅក្របខណ្ឌ Premier League ក្នុងប្រទេសអង់គ្លេស។

វិធានការថ្មី ចាប់ផ្ដើមពីថ្ងៃចន្ទ ដែលមានរយៈពេលយ៉ាងហោចណាស់៣សប្ដាហ៍ នឹងកំណត់ការជួបជុំជាសាធារណៈទាំងអស់ត្រឹម ២០០០នាក់សម្រាប់ព្រឹត្តិការណ៍ដែលធ្វើឡើងនៅទីតាំងបិទជិត និង ៥០០០នាក់សម្រាប់ព្រឹត្តិការណ៍រៀបចំនៅទីតាំងបើកចំហរ។

លទ្ធផលតេស្តវិជ្ជមានកូវីដ១៩ ចំនួន ១សែនករណី ត្រូវបានរាយការណ៍កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននៅប្រទេសបារាំង។ តួលេខនេះគឺជាកម្រិតប្រចាំថ្ងៃខ្ពស់បំផុត នៅក្នុងប្រទេសបារាំង ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតជិត ២ឆ្នាំមុន។

វិធានការស្រដៀងគ្នា បានធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ ដែលឥឡូវនេះអ្នកគាំទ្រ ១៥០០០នាក់ ត្រូវបានអនុញ្ញាតសម្រាប់ការប្រកួតនៅក្របខណ្ឌ Bundesliga ។

ចំណែកប្រទេសស្កុតឡែន បានកំណត់ចំនួនអ្នកគាំទ្រ ៥០០ នាក់ប៉ុណ្ណោះ ដើម្បីចូលរួមទស្សនាការប្រកួតចាប់ពីថ្ងៃ Boxing Day ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង