×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Kylian Mbappe ប្រឆាំងនឹង​ការផ្លាស់ប្ដូរ World Cup ពី៤ឆ្នាំមក២ឆ្នាំម្ដង ថា វា​នឹងលែង​ទាក់ទាញ​ទៀត

ខ្សែប្រយុទ្ធបារាំង Kylian Mbappe ជឿជាក់ថា ការរៀបចំការប្រកួត World Cup រៀងរាល់ពីរឆ្នាំម្តង ជំនួសឱ្យរាល់បួនឆ្នាំម្ដង នឹងធ្វើឱ្យការប្រកួតមិនសូវទាក់ទាញនោះទេ។

ខ្សែប្រយុទ្ធ Paris Saint-Germain វ័យ២៣ឆ្នាំរូបនេះ បានឈ្នះជើងឯក World Cup ឆ្នាំ២០១៨ ដោយស៊ុតបញ្ចូលទីបាន ៤គ្រាប់នៅក្នុងប្រទេសរុស្ស៊ីដែលជាម្ចាស់ផ្ទះ។

Mbappe បាននិយាយនៅពិធីប្រគល់ពានរង្វាន់នៅទីក្រុងឌូបៃថា៖ ”វាអស្ចារ្យណាស់។ ព្រឹត្តិការណ៍នេះ អ្នកអាចប្រកួតប្រជែងបានតែម្តងគត់ក្នុងមួយជីវិត”។

“វាពិសេសណាស់ព្រោះវាធ្វើឡើងរៀងរាល់ ៤ឆ្នាំម្តង ហើយប្រសិនបើអ្នកលេងវារៀងរាល់ ២ឆ្នាំម្ដង អ្នកនឹងធ្វើឱ្យវាកាន់តែមានអារម្មណ៍ដូចជាបទពិសោធប្រចាំថ្ងៃ” ។

FIFA បាន អះអាង ថា ការ រៀបចំ ព្រឹត្តិការណ៍ World Cup ជា រៀងរាល់ ពីរ ឆ្នាំ ម្តង នឹង ផ្តល់ អត្ថប្រយោជន៍ ហិរញ្ញវត្ថុ ដ៏ សម្បើម សម្រាប់ សហព័ន្ធ សមាជិក របស់ ខ្លួន។

Mbappe បាននិយាយបន្តថា៖ “មនុស្សចង់បានគុណភាព និងអារម្មណ៍រំភើប ប្រសិនបើអ្នករៀបចំ World Cup រៀងរាល់ពីរឆ្នាំម្តង កម្រិតនឹងធ្លាក់ចុះ”។

World Cup នៅឆ្នាំក្រោយនៅប្រទេសកាតា នឹងមានចំនួន ៣២ក្រុមចូលរួម មុនពេលការប្រកួតពង្រីកដល់ ៤៨ ក្រុម ចាប់ពីឆ្នាំ២០២៦។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង