×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​នៅ​ជើងភ្នំគូលែន​មួយ ទាក់ទាញ​អ្នកទេសចរ

សៀមរាប៖ រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយកន្លែង ស្ថិតនៅខាងកើតជាប់ជើងភ្នំគូលែន ក្នុងស្រុកស្វាយលើ កំពុងមានការទាក់ទាញអ្នកទេសចរទៅទស្សនា ដែលយើងអាចបោះតង់ អមដោយទេសភាពព្រៃភ្នំ ពើងថ្ម ពើងភ្នំ និងគំនូរពីបុរាណ។

ទីនោះមានឈ្មោះថា សួនផ្កាធិស័ក្ដិ ស្ថិតនៅភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ មានចម្ងាយប្រមាណ៧០គីឡូម៉ែត្រពីខេត្ដសៀមរាប។

កន្លែងនោះ មានសួនផ្កា មានកញ្ចុះម្លប់ឬស្សី សម្រាប់ការអង្គុយកម្សាន្ត មានកន្លែងបោះតង់រាប់រយតង់ បោះតង់ជាលកល្ខណ:គ្រួសារ មានរីសតតង់លំដាប់ផ្កាយ៥ នៅជាប់លើជើងភ្នំគូលែន ប្រកបដោយផាសុកភាព មានការជិះកង់ហាត់ប្រាណទៅលេងពើងគំនូរទីនោះផងដែរ។

កន្លែងទេសចរណ៍នេះ មានលក្ខណ:ជាធម្មជាតិសម្បូរទៅដោយព្រៃភ្នំក្រំថ្មបែបធម្មជាតិ មានប្រាង្គប្រាសាទ ចម្លាក់សិលា ដូចជាចម្លាក់ពើងថ្ម និងបុរាណដ្ឋានដ៏ច្រើនកន្លែង មានស្ទឹងប្រវត្តិសាស្ត្រ មានពយភ្នំដែលកើតឡើងពីធម្មជាតិ ទេសភាពនៅលើគិរីបុព្វតាដ៏ស្រស់ត្រកាល ជាពិសេសអ្នកទេសចរអាចស្នាក់នៅក្នុងរីសតតង់តាមជើងភ្នំគូលេន ហើយបន្ដទៅទស្សនាទឹកធ្លាក់លើភ្នំគូលេន ជិះកង់ទៅលេងពើងគំនូរ និងប្រាសាទបុរាណជាច្រើនទៀតនៅឧទ្យានជាតិភ្នំគូលែននេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង