ភ្នំពេញ៖ ខណៈថ្ងៃឆ្លងឆ្នាំសាកល ឆ្នាំ២០២១ឈានចូលឆ្នាំ២០២២ កាន់តែខិតជិតចូលមកដល់ ប្រជាពលរដ្ឋខ្មែរយើង កំពុងរៀបចំគម្រោងដើម្បីដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែ ប្រសិនបើបងប្អូនមិនមានគម្រោងទៅកម្សាន្តនៅរមណីយដ្ឋានណាមួយទេនោះ បងប្អូនអាចទស្សនាកម្មវិធីប្រគំតន្ត្រីឆ្លងឆ្នាំសាកល Tiger New Year’s Eve របស់ក្រុមហ៊ុន Tiger ។
កម្មវិធី Tiger New Year’s Eve នឹងមានផ្សាយផ្ទាល់នៅថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១ចាប់ពីម៉ោង ៩យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN និង ផេកផ្លូវការរបស់ Tiger ។
បងប្អូនក៏នឹងបានជួបជាមួយកំពូលតារាចម្រៀងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន៖ លោក ព្រាប សុវត្ថិ កញ្ញា មាស សុខសោភា លោក Zono និងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀត លើសពីនេះក៏មានការចូលរួមពីកំពូលឌីជេ និងក្រុមរាំ Breakdance ផងដែរ៕
(ទស្សនាវីដេអូ)