យ៉ាងហ្គន៖ ក្រោយពីបានចូលរួមបាតុកម្មប្រឆាំងរដ្ឋប្រហារយោធាកាលពីខែកុម្ភៈកន្លងទៅ សិល្បករមីយ៉ាន់ម៉ាជាង ១០០នាក់ ក្នុងនោះក៏មានតារាបង្ហាញម៉ូតសង្ហា Paing Takhon មួយរូបផងដែរ បានចូលរួមក្នុងបាតុកម្មយ៉ាងសកម្មរហូតត្រូវបានក្រុមយោធាចាប់ខ្លួន។
មកដល់រសៀលថ្ងៃចន្ទ ទី២៧ ខែធ្នូ នេះ តុលាការបានសម្រេចដាក់ពន្ធនាគារតារាប្រុសវ័យ២៥ឆ្នាំរូបនេះរយៈពេល៣ឆ្នាំពីបទចូលរួមបាតុកម្មប្រឆាំងនឹងកងយោធា។
គួរបញ្ជាក់ដែរថា Paing Takhon គឺជាសិល្បករល្បីឈ្មោះមួយរូបដែលមានប្រជាប្រិយភាពទាំងក្នុង និងក្រៅប្រទេស ដែលត្រូវបានក្រុមយោធាចុះចាប់ខ្លួនដល់ផ្ទះកាលពីខែមេសា កន្លងទៅធ្វើឱ្យគ្រួសារ និងអ្នកគាំទ្របារម្ភពីសុវត្ថិភាពរបស់លោកជាខ្លាំង៕