×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Cristiano Ronaldo គេចផុតពី​កាតក្រហម បន្ទាប់​ពី ប៉ះទង្គិច​លើ Ryan Fraser ស្រប​ពេល Man Utd ស្មើ​ជាមួយ Newcastle

Cristiano Ronaldo បានប៉ះទង្គិចជាមួយ Ryan Fraser របស់ Newcastle តែសំណាងល្អមិនទទួលបានកាតក្រហម ដោយអាជ្ញាកណ្ដាលបានផ្ដល់ត្រឹមតែកាតលឿងប៉ុណ្ណោះ។

ខ្សែ ប្រយុទ្ធ រូបនេះ បានបង្ហាញពី កំហឹងរបស់ខ្លួន ហើយបានទាត់បាល់ពេញទំហឹង ប៉ុន្តែ Fraser បាន ទៅ ដល់មុនបាល់មុន។ យ៉ាងណា Ronaldo បានទាត់ស្ទើរតែចំខ្សែបម្រើរបស់ Newcastle ពេញមួយទំហឹង។ កីឡាករព័រទុយហ្គាល់ បានទទួលកាតលឿងពីសំណាក់អាជ្ញាកណ្ដាល។

ក្រុម Man Utd មានសំណាងដែលទទួលបានលទ្ធផលស្មើ ១-១ ជាមួយក្រុមម្ចាស់ផ្ទះសារិកាព្រៃ។ កីឡាករបម្រុង Edinson Cavani ជាអ្នករកគ្រាប់តាមស្មើតាមពីក្រោយ បន្ទាប់ពីការស៊ុតបញ្ចូលទីរបស់ Allan Saint-Maximin នាំឱ្យក្រុមម្ចាស់ផ្ទះនាំមុខ១គ្រាប់ ក្នុងវគ្គទីមួយ។

អ្នកចាំទី David De Gea បានធ្វើការសង្គ្រោះដ៏ល្អដើម្បីបដិសេធការព្យាយាមរបស់ Miguel Almiron បន្ទាប់ពីកីឡាករ Jacob Murphy បានស៊ុតប៉ះបង្គោលទី។

លទ្ធផលនេះ ធ្វើឱ្យក្រុម Man Utd ឈរនៅលេខ៧ មាន ២៨ពិន្ទុ សល់២ប្រកួតក្នុងដៃ តាមពីក្រោយក្រុមកំពូលតារាង Man City ១៩ពិន្ទុ និងក្រុមលេខ៤ Arsenal ចំនួន ៧ពិន្ទុ។ ចំណែក Newcastle បានស្មើជាលើកទី៨ ក្នុងរដូវកាលនេះ កំពុងឈរនៅលេខ១៩ មាន ១១ពិន្ទុ ដោយឈ្នះតែ១លើកគត់ក្នុង ១៩ប្រកួត។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង