×

គ្រូពេទ្យស្ម័គ្រចិត្ត​ឯកទេស​អន្តរជាតិ ផ្ដល់​ការវះកាត់​ជំងឺច្រើនមុខ​ជូន​ពលរដ្ឋ​នៅ​ខេត្តព្រះវិហារ​ឥតគិតថ្លៃ នៅខែក្រោយ

ព្រះវិហារ៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានជូនដំណឹងដល់ប្រជាពលរដ្ឋថា ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តឯកទេសវះកាត់អន្តរជាតិ នឹងធ្វើការវះកាត់ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

ប្រជាពលរដ្ឋ ដែលមានបំណងមកទទួលការពិនិត្យ ព្យាបាល និង វះកាត់ អាចទៅទទួលសេវាដោយមិនគិតលុយ នៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ។

ជំងឺដែលត្រូវពិនិត្យ និងវះកាត់រួមមាន៖ ១. គ្រួសក្នុងថង់ទឹកប្រម៉ាត់ (Gallbladder Stones) ២.លើសជាប់ម្រាមដៃនិងរលាក (Poly-Syndactyly/Syndactyly and Burn) ៣. ឆែបមាត់ (Cleft Lip) ៤. ឆែបក្រអូម (Cleft Palate) ៥. ដុំមហារីកដោះ ដុំតូស្សូន ស្រុតស្បូនតាមក្រោម និងគីសដៃស្បូន (Breast Cancer Uterine Prolapes and Ovarian Tumor or cyst) ៦. ក្លនលូនគ្រប់ប្រភេទ (Most Hernia) ៧. ឬសដូងបាត បូសអន្ទង់ និងរហែករន្ធគូទ (Hemorrhoid Anal Fistula and Anal Fissure) ៨. ដុំពក ដុំមហារីកជាមួយប៉ះស្បែកនិងគឹសផ្សេងៗ (Tumors Skin cancer with Skin Graft and Flap and Others Cyst)។

សូមជម្រាបថា ប្រជាពលរដ្ឋ អាចទៅទទួលការពិនិត្យជំងឺជាមុន នៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ នាថ្ងៃ៣០-៣១ ខែធ្នូ ឆ្នាំ២០២១ និងធ្វើការវះកាត់ នៅថ្ងៃទី១៣ដល់១៦ ខែមករា ឆ្នាំ២០២២៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង