×

គ្រោះរញ្ជួយដី វាយប្រហារ​ខេត្តមួយ​របស់ឡាវ បង្កការ​ខូចខាត​ជាងរាប់សិប​ម៉ឺនដុល្លារ

ឡាវ៖ គ្រោះរញ្ជួយដីចំនួនពីរ បានវាយប្រហារស្រុកយ៉ោតអ៊ូ ក្នុងខេត្តផ្លុងសាលី កាលពីថ្ងៃសុក្រ បានបណ្តាលឱ្យខូចខាតជាង ១២ម៉ឺនដុល្លារអាមេរិក។

យោងតាមរបាយការណ៍បឋមដែលចេញដោយមន្ទីរធនធានធម្មជាតិ និងបរិស្ថានខេត្តផ្លុងសាលី ភូមិចំនួន២០ នៅក្នុងស្រុកយ៉ោតអ៊ូ បានរងការខូចខាតដោយសារការរញ្ជួយដី។

ការរញ្ជួយដីលើកទីមួយមានកម្រិត ៥,៧រ៉ិចទ័រ និងកើតឡើងក្នុងជម្រៅប្រហែល ១០គីឡូម៉ែត្រ បានវាយប្រហារនៅម៉ោង ៨:៤៣នាទីយប់ថ្ងៃសុក្រ បន្ទាប់មកមានការរញ្ជួយដីកម្រិត ៤,៦រ៉ិចទ័រ នៅម៉ោង ៩:២១នាទីយប់ថ្ងៃដដែល។

ផ្ទះ សាលារៀន និងសម្ភារផ្សេងៗទៀតនៅក្នុងភូមិចំនួន ២០ នៃស្រុកយ៉ោតអ៊ូ។ ទន្ទឹមនឹងនោះ ការរញ្ជួយមួយទៀតបានកើតឡើងនៅល្ងាចថ្ងៃបន្ទាប់ នៅស្រុកផ្លុងសាលី កម្រិត ៣,៥ រ៉ិចទ័រ និងកើតឡើងក្នុងជម្រៅប្រហែល ១០គីឡូម៉ែត្រ។

កាលពីថ្ងៃអាទិត្យ រញ្ជួយដី បានវាយប្រហារនៅជិតស្រុកយ៉ោតអ៊ូជាថ្មី ដោយមានកម្រិត ៣,៣រ៉ិចទ័រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង