×

អាជ្ញាធរ​ខេត្តព្រះសីហនុ កម្ទេច​ទំនិញ​ខូចគុណភាព ៤០តោន

ព្រះសីហនុ៖ ទំនិញដែលមិនមានភាពអនុលោមប្រមាណជិត ៤០តោន ត្រូវបានមន្រ្តីជំនាញនៃ អគ្គនាយករដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ ធ្វើការកម្ទេចចោល នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុ បានធ្វើការកម្ទេចចោលនូវទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣៧តោន និង ៥០០គីឡូក្រាមស្ថិតនៅទីលានចាក់សំរាម។

គួរបញ្ជាក់ថាទំនិញទាំងអស់ ត្រូវបានមន្រ្តីជំនាញដកហូតបាននៅលើទីផ្សារ ឃ្លាំងស្ដុក និងទីតាំងចែកចាយទំនិញផ្សេងៗកន្លងមក៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង