×

អាជ្ញាធរ​ខេត្តកែប ត្រួតពិនិត្យ​គ្រឿងសមុទ្រ​នាំ​ចូលពី​វៀតណាម​ដើម្បី​រក​សារធាតុ​គីមី មុនថ្ងៃ​ឆ្លងឆ្នាំសាកល

កែប៖ គ្រឿងសមុទ្ររបស់អ្នកនេសាទនៅខេត្តកែប មិនអាចផ្គត់ផ្គង់ឲ្យតម្រូវការរបស់ ភ្ញៀវទេសចរបាននោះទេ រាល់ពេលមានកម្មពិធីបុណ្យទាន ដើម្បីបំពេញតម្រូវការនេះ ក្រុមឈ្មួញ និងអាជីវករ ទាមទារការនាំចូលគ្រឿងសមុទ្របន្ថែម ពីខេត្តដទៃទៀតដូចជា កំពត ព្រះសីហនុ និងតំបន់ព្រំប្រទល់ កម្ពុជា វៀតណាម (ព្រែកចាក)។

កែប៖ រដ្ឋបាលខេត្តកែប កាលពីពេលថ្មីៗនេះ បានណែនាំឱ្យសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធ ចាប់ផ្តើមធ្វើការចុះទៅត្រូវពិនិត្យគ្រឿងសមុទ្រដែលនាំចូលពីខេត្តដទៃដូចជាខេត្តព្រះសីហនុ និងខេត្តកំពត ព្រមទាំងតំបន់ព្រំប្រទល់កម្ពុជា វៀតណាម (ព្រែកចាក) ដើម្បីប្រាកដថា គ្មានលាយសារធាតុគីមី ឬសារធាតុផ្សេងៗទៀតដែលនាំឱ្យប៉ះពាល់ដល់សុខភាពភ្ញៀវទេសចរ។

រដ្ឋបាលខេត្តកែបបានបន្ថែមថា ចាប់ពីថ្ងៃនេះទៅនឹងមានការចរាចរគ្រឿងសមុទ្រពីតំបន់ ខាងក្រៅចូលមកខេត្តកែបបណ្តើរៗហើយ ដូចនេះការត្រួតពិនិត្យ គឺជារឿងចាំបាច់ ដែលត្រូវតែធ្វើ ដើម្បីរក្សាបានថា គ្មានគ្រឿងសមុទ្រដែលមានថ្នាំគីមីនាំចូលមកខេត្តកែប។

សូមជម្រាបថា កន្លងទៅមន្រ្តីជំនាញធ្លាប់ធ្វើការនាំយកគ្រឿងសមុទ្រដែលមានសារធាតុគីមី ដែលប្រមូលបាន ពីចំណុចផ្សារក្តាម យកទៅដុតកម្ទេចចោល និងបានចុះទៅណែនាំក្រុមឈ្មួញគ្រឿងសមុទ្រ និងក្រុមអាជីវករចំពោះបញ្ហានេះដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង