×

លទ្ធផល​បង្ហើប​សាច់រឿង Spider-Man: No Way Home ទីបំផុត Kim Kardashian ត្រូវ​មហាជន​ជេរព្រាត

អាមេរិក៖ ភាពយន្ត Spider-Man: No Way Home កំពុងទទួលបានការចាប់អារម្មណ៍ និងធ្វើឱ្យមនុស្សជាច្រើនទន្ទឹងរង់ចាំទស្សនាជាមួយនឹងកុនថ្មីប្រចាំឆ្នាំ២០២១ ដែលមានរយៈពេល ២ម៉ោង២៨នាទី មួយនេះ។ យ៉ាងណាមិញ សម្រាប់កុនដែលកំពុងពេញនិយមបែបនេះ មិនមាននរណាម្នាក់ចង់ឃើញពីការបង្ហើបឱ្យដឹងពីសាច់រឿងឡើយ។

ផ្ទុយទៅវិញ Kim Kardashian ដែលបានទស្សនាដឹងសាច់រឿងហើយ បែរជាចែករំលែកឈុតសំខាន់ក្នុងរឿង Spider-Man: No Way Home មួយនៅលើ IG ដែលគណនីរបស់នាងមានចំនួន Followers រហូតដល់ជាង ២៧៣លាននាក់។

ភ្លាមៗ អ្នកនិយមលេងបណ្តាញសង្គម IG បានរិះគន់ និងខឹង Kim ជាខ្លាំង ខណៈនៅមានមនុស្សជាច្រើន មិនទាន់បានទស្សនារឿងមួយនេះនៅឡើយ បើទោះជានាងលុបចោលការចែករំលែកនេះក៏ដោយ ក៏នៅមានមនុស្សជាច្រើនផ្ទុះកំហឹងរហូតមានការចែករំលែកបញ្ចេញកំហឹងរបស់ពួកគេនៅលើ Twitter ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង