×

Premier League Preview៖ ការប្រកួត Chelsea ទល់នឹង Brighton ផ្សាយបន្តផ្ទាល់​នៅ MyTV

Chelsea ដែលកំពុងជួបវិបត្តិកូវីដ១៩ញ៉ាំញី និងកីឡាកររបួស នឹងត្រូវទទួល ភ្ញៀវ Brighton ក្នុងការប្រកួតប្រខណ្ឌ Premier League នៅយប់នេះ។ នេះជាការប្រកួតទី៩ របស់ក្រុមតោខៀវ Chelsea នៅគ្រប់កម្មវិធីប្រកួតទាំងអស់ នៅក្នុងខែធ្នូ។

ផ្ទុយទៅវិញ Brighton បានលេងតែ ៤ប្រកួតប៉ុណ្ណោះក្នុងខែចុងក្រោយនៃឆ្នាំនេះ ដោយសារការពន្យារពេលក្នុងអំឡុងពេលពិធីបុណ្យណូអែលដ៏មមាញឹក។

ក្រុមរបស់លោក Thomas Tuchel រងការប៉ះពាល់ដោយសារការធ្វើតេស្តវិជ្ជមានកូវីដ១៩។ ចំណែក N’Golo Kante បានលាប់របួសចាស់ពេលប្រកួតឈ្នះ Aston Villa កាលពីចុងសប្តាហ៍។ Thiago Silva ក៏មានបញ្ហា សរសៃពួរថែមទៀត ។

ខណៈ Ruben Loftus-Cheek កំពុងជាសះស្បើយពីរបួសកជើង កីឡាករអាល្លឺម៉ង់ពីររូប ពោលគឺ Kai Havertz និង Timo Werner ទំនងជាមិនមានវត្តមានទេ បន្ទាប់ពីឆ្លងមេរោគកូវីដ១៩ថ្មីៗនេះ។ Ben Chilwell ត្រូវបានគេរំពឹងថានឹងអវត្តមានរហូតដល់ចប់រដូវកាល ខណៈត្រូវវះកាត់របួស ACL ។

គ្រូបង្វឹក Brighton បានបង្ហាញថា ខ្សែប្រយុទ្ធរបស់គាត់មានរបួសសរសៃពួរ។ Yves Bissouma ជាប់ពិន័យមួយប្រកួត ខណៈ Shane Duffy បានខកខានក្នុងជ័យជម្នះនៅចុងសប្តាហ៍ជាមួយនឹងការសង្ស័យថាឆ្លងកូវីដ១៩។ Joel Veltman មិនទានច្បាស់ផងដែរ ពីបញ្ហាសាច់ដុំ ហើយប្រធានក្រុម Lewis Dunk និង Jeremy Sarmiento ត្រូវអវត្តមានរហូតដល់ឆ្នាំ២០២២។

Chelsea បានឈ្នះ ១២ លើកក្នុងចំណោម ១៦លើកក្នុងប្រវត្តិសាស្ត្ររបស់ពួកគេជាមួយ Brighton ដោយចាញ់តែមួយលើកប៉ុណ្ណោះ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Chelsea ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖

Edouard Mendy (GK); Trevoh Chalobah (CB), Andreas Christensen (CB), Antonio Rudiger (CB); Reece James (RWB), Mateo Kovacic (CM), Jorginho (CM), Marcos Alonso (LWB); Mason Mount (RW), Romelu Lukaku (ST), Hakim Ziyech (LW)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Brighton ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖

Robert Sanchez (GK); Tariq Lamptey (RB), Adam Webster (CB), Dan Burn (CB), Marc Cucurella (LB); Enock Mwepu (CM), Yves Bissouma (CM), Alexis Mac Allister (CM), Pascal Gross (AM); Neal Maupay (ST), Danny Welbeck (ST)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Chelsea ១-០ Brighton ។

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

-Chelsea ប៉ះ Brighton ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ម៉ោង២:៣០នាទីរំលងអាធ្រាត្រ នៅ MyTV
-Man Utd ប៉ះ Burnley ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ម៉ោង៣:១៥នាទីទៀបភ្លឺ នៅ CTN

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika