×

បឹងហ្គាឡូ ផ្ទះលំហែ ផ្ទះវីឡា និងរីហ្ស៊ត ក្នុង​ខេត្តកំពត មុន​ថ្ងៃឆ្លងឆ្នាំ ត្រូវបាន​កក់ពេញ​ទាំងអស់

កំពត៖ សេវាស្នាក់នៅក្នុងខេត្តកំពត ដូចជា បឹងហ្គាឡូ ផ្ទះលំហែ ផ្ទះវីឡា និងរីហ្ស៊ត នៅតាមមាត់ព្រែក និងឆ្នេរសមុទ្រ ត្រូវបានភ្ញៀវកក់ពេញអស់មុនផ្ទះសំណាក់ និងសណ្ឋាគារ នៅមុនពេលថ្ងៃឆ្លងឆ្នាំសកលចូលមកដល់២០២១ ឈានចូល ២០២២ ខណៈមន្ត្រីជំនាញ ក្រើនរំឭកពីការរស់នៅតាមបែបគន្លងថ្មីជាធម្មតា ក្នុងសម័យកាលកូវីដ១៩ ទៅដល់ម្ចាស់សេវាស្នាក់នៅទាំងអស់។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ប្រសិនបើភ្ញៀវទេសចរចង់ស្វែងរកកន្លែងស្នាក់នៅ អាចរកបាននៅតាមផ្ទះសំណាក់នៅក្នុងក្រុង និងជាយៗក្រុងតែប៉ុណ្ណោះ ព្រោះសម្រាប់បុណ្យចូលឆ្នាំសាកល ភ្ញៀវទេសចរ បានផ្លាស់ប្តូរទម្លាប់ពីការកក់បន្ទប់គេងនៅផ្ទះសំណាក់ក្នុងក្រុង ទៅកក់បន្ទប់គេងនៅតាមបឹងហ្គាឡូ ផ្ទះលំហែរ ផ្ទះវីឡា ឬរីហ្ស៊តនានា នៅតាមតំបន់ដងព្រែក ឬឆ្នេរសមុទ្រ ដែលមានបន្ទប់ដាច់ៗពីគ្នា បើទោះជាកន្លែងទាំងនោះថ្លៃជាងផ្ទះសំណាក់ក៏ដោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika