×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

ការប្រកួត​រវាង Everton ទល់នឹង Newcastle ត្រូវបាន​ពន្យារពេល​ដោយសារ​កូវីដ១៩

ការប្រកួតក្របខណ្ឌ Premier League របស់ Newcastle នៅលើទឹកដីក្រុម Everton នៅថ្ងៃទី៣១ ខែធ្នូ ត្រូវបានពន្យារពេល បន្ទាប់ពីការផ្ទុះឡើងនៃកូវីដ១៩នៅក្នុងក្រុមសារិកាព្រៃរបស់អ្នកចាត់ការ Eddie Howe ។

Newcastle បានស្មើជាមួយ Manchester United ក្នុងលទ្ធផលស្មើ ១-១ បើទោះបីជាមានករណីកីឡាករឆ្លងកូវីដ១៩ និងអវត្តមានរបួសជាច្រើនក៏ដោយ។ ក្រុមរបស់លោក Howe ក៏នឹងត្រូវអវត្តមាន Callum Wilson និង Allan Saint-Maximin បន្ទាប់ពីអ្នកទាំងពីរ របួសពេលប្រកួតជាមួយក្រុមបិសាចក្រហម។ ដោយខ្លាច ពួកគេមិនមានកីឡាករគ្រប់គ្រាន់សម្រាប់ការប្រកួតនៅកីឡដ្ឋាន Goodison Park ក្រុម Newcastle បានសុំឱ្យការប្រកួតត្រូវបានផ្អាក ហើយ Premier League ក៏បានយល់ព្រម។

វាគឺជាការប្រកួតលីគកំពូលរបស់អង់គ្លេសលើកទី១៦ ដែលត្រូវពន្យារពេលដោយសារបញ្ហាកូវីដ១៩ ក្នុងខែធ្នូដោយសារវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង។

គួរជម្រាបដែរថា ការប្រកួតរវាង Arsenal ទល់នឹង Wolves និងការប្រកួត Leeds ទល់នឹង Aston Villa ក៏ត្រូវបានពន្យារពេលផងដែរ ដោយសារតែការផ្ទុះឡើងនៃកូវីដ១៩។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង