ថៃ៖ គិតរហូតមកដល់ពេលនេះ ប្រទេសថៃ មានការឆ្លងវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង សរុបចំនួន ៧៣៩ករណី។ នេះបើយោងតាមសារព័ត៌មានថៃ Khaosod នាថ្ងៃពុធនេះ។
ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ លោក Supakit Sirilak បាននិយាយនៅថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ថា ក្នុងចំណោមនោះ មានចំនួន ២៥១ នាក់ជាករណីឆ្លងវីរុសអូមីក្រុងក្នុងសហគមន៍ ខណៈដែល ៤៨៨នាក់ ត្រូវបានរកឃើញក្នុងចំណោមអ្នកដំណើរមកពីបរទេស។
ការប្រកាសនេះ បានធ្វើឡើង ខណៈដែលរដ្ឋាភិបាលថៃ បានប្រាប់មន្ត្រីសាធារណៈ ឱ្យធ្វើការពីផ្ទះយ៉ាងហោចណាស់មួយសប្តាហ៍ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល និងជំរុញឱ្យនិយោជិតត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ មុនពេលចូលធ្វើការវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មី៕