ម៉ាឡេស៊ី៖ បុរសម្នាក់ បានចូលទៅវិហារឥស្លាមមួយកន្លែងនៅប្រទេសម៉ាឡេស៊ី និងប្រមូលយកលុយក្នុងប្រអប់បរិច្ចាគប្រាក់ចំនួន ១៥ម៉ឺនរីងហ្គីដ ដោយបានបន្សល់ទុកសំបុត្រមួយច្បាប់ប្រាប់ពីមូលហេតុថា លោកត្រូវការប្រាក់ជាចាំបាច់ដើម្បីទិញទូរសព្ទឱ្យកូនរៀន ដោយសារពេលនេះលោកគ្មានការងារធ្វើដោយសន្យាថានឹងយកប្រាក់ទាំងនោះមកសងវិញក្នុងរយៈពេលមួយឆ្នាំ។
ហេតុការណ៍បុរសអនាមិករូបនោះ បានចូលក្នុងវិហារឥស្លាមដើម្បីលួចប្រាក់ក្នុងប្រអប់បរិច្ចាគនោះកើតឡើងនៅវិហារ Desa Demangan ស្រុក Jepara ទីក្រុងចាវ៉ា ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនៅទីនោះ។
ទោះជាយ៉ាងណា បើយោងតាមមន្ត្រីប៉ូលីសបានឱ្យដឹងថា ខាងវិហារបានបដិសេធមិនដាក់ពាក្យបណ្តឹងពីបញ្ហាដែលបានកើតឡើងនេះឡើយ៕