×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

អាហារ​ប្រភេទនេះ ជួយ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ២ ចៀសពី​ហានិភ័យ​ជំងឺបេះដូង

ជំងឺទឹកនោមផ្អែមប្រភេទ២ និងជំងឺបេះដូង ជាជំងឺដែលមានទំនាក់ទំនងគ្នា ដែលមានន័យថា បើកើតជំងឺទឹកនោមផ្អែម នឹងអាចមានហានិភ័យទាក់ទងនឹងជំងឺបេះដូងផងដែរ។ យ៉ាងណាមិញ សកម្មភាពប្រចាំថ្ងៃ រាប់ទាំងការធ្វើលំហាត់ប្រាណ ជាពិសេសរបបអាហារល្អសម្រាប់សុខភាព ជាគន្លឹះសំខាន់មួយដែលអាចចូលរួមចំណែកកាត់បន្ថយហានិភ័យជំងឺបេះដូងលើអ្នកជំងឺទឹកនោមផ្អែម។ អាហារទាំងនោះមានដូចជា៖

ពពួកសណ្តែកកួរ

ប្រភេទសណ្តែកកួរ មានជាតិកាកសរសៃ (Fiber)ច្រើន ដែលជាប្រភពជីវជាតិល្អសម្រាប់បេះដូង ពិសេសជួយតុល្យភាពកម្រិតជាតិស្ករក្នុងឈាមរបស់យើង។ បន្ថែមពីនោះ សណ្ដែកប្រភេទនេះក៏ផ្តល់រសជាតិឆ្ងាញ់ច្រើនបែប នៅក្នុងមុខម្ហូបផងដែរ។

ផ្លែឈើស្រស់

ផ្លែឈើស្រស់ៗ ជំនួសឱ្យពពួកផ្លែឈើវេចខ្ចប់ក្នុងកំប៉ុង ឬកញ្ចប់ ជាជម្រើសល្អ ដែលអាចចៀសពីហានិភ័យជំងឺខាងលើផងដែរ។ ជម្រើសផ្លែឈើស្រស់ទាំងនោះ មានច្រើនតាមចូលចិត្តដែលមាន ផ្លែប៉ោម ទំពាំងបាយជូរ ឬសារីជាដើម។

អាហារពពួកមានខ្លាញ់មិនឆ្អែត (Monounsaturated fats)

នេះជាពពួកអាហារដែលជួយបន្ថយកម្រិតកូលេស្តេរ៉ូល រក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យនៅថេរ និងកាត់បន្ថយហានិភ័យការកើតជំងឺបេះដូង។ អាហារទាំងនោះមាននៅក្នុង ត្រី និងគ្រាប់សណ្តែក ហើយក៏មានសំបូរក្នុងផ្លែប៊ើ ផងដែរ។

ត្រី

ប្រាកដណាស់ត្រីជាជម្រើសល្អបំផុតចំពោះសុខភាព ដោយសារសារធាតុអាស៊ីតខ្លាញ់ Omega-3 ល្អសម្រាប់សុខភាពបេះដូង។ ហើយគ្នាយើងអាចមានជម្រើសជាច្រើនទៅលើសាច់ត្រី ដូចជាត្រីសាល់ម៉ុន ត្រីធូណា ត្រីMackerel ឬត្រីសាឌីនជាដើម ដែលសុទ្ធសឹងជាប្រភពសារធាតុ Omega-3។

ស៊ុត

ផ្អែកតាមការស្រាវជ្រាវជាច្រើន បង្ហាញថា ស៊ុត កាលណាញ៉ាំក្នុងបរិមាណសមស្រប នឹងជួយដល់តុល្យភាពកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងជួយជំរុញប្រូតេអ៊ីន High-Density Lipoprotein ដែលជាប្រភេទកូលេសស្តេរ៉ូលល្អ ជួយដល់សរសៃឈាម និងបេះដូងមានសុខភាពល្អ។

បន្លែបៃតង

ពពួកបន្លែបៃតងដូចជា ស្ពៃខៀវ ខាត់ណាខៀវ (Broccoli) សុទ្ធសឹងជាជម្រើសល្អសម្រាប់ប្រភពជីវជាតិការពារពីធម្មជាតិ ជួយទ្រទ្រង់សុខភាពដល់អ្នកជំងឺទឹកនោមផ្អែម៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង