×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩​ប្រភេទ​អូមីក្រុង ចំនួន ១៤នាក់​បន្ថែមទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៤នាក់ ក្នុងនោះ មានវីរុសអូមីក្រុងទាំង ១៤នាក់ ជាករណីនាំចូលពីបរទេស ដែលលទ្ធផលដោយម៉ាស៊ីន PCR រកឃើញ ខណៈអ្នកជំងឺចំនួន ១៣នាក់ បានជាសះស្បើយ និងស្លាប់ ១នាក់ (១នាក់មិនបានចាក់វ៉ាក់សាំង)។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.៤៨៧ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៩០៧ នាក់, ស្លាប់សរុបចំនួន ៣.០១២ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង