×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ប្តីប្រពន្ធ​មួយគូ ត្រូវបាន​បាញ់ប្រហារ​ក្នុង​សេតវិមាន ប៉ូលិស​បានឱ្យ​ដឹងថា​គឺជា​ស្នាដៃ​របស់​កូនប្រុស​បង្កើត​របស់​អ្នកទាំង២

ញូវយ៉ក៖ ប្តីប្រពន្ធមួយគូដែលមានទ្រព្យសម្បត្តិមហាសាល ត្រូវបានកូនប្រុសបង្កើតរបស់ខ្លួនបាញ់ប្រហារដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរជាខ្លាំង។ លោក Rocco និងលោកស្រី Vincenza Tomassetti ត្រូវបានស្គាល់ថាជាម្ចាស់សេតវិមានធំមួយដែលត្រូវបានខាងអចលនទ្រព្យវាយតម្លៃថា សេតវិមានមួយនោះមានតម្លៃប្រមាណ ៣.២លានដុល្លារ។

លោក Rocco គឺជាម្ចាស់ក្រុមហ៊ុន Empire Transit Mix Inc. និងលោកស្រី Vincenza ក៏មានស្ទូឌីយោរាំជាកម្មសិទ្ធរបស់ខ្លួនផងដែរ រីឯជនសង្ស័យដែលជាកូនប្រុសបង្កើតគឺជាគ្រួបង្វឹកកាយសម្បទាឈ្មោះ Dino Tomassetti មានអាយុ២៩ឆ្នាំ។

ក្រោយការបាញ់ប្រហារឪពុកម្តាយរបស់ខ្លួនរួច ជនសង្ស័យបានភៀសខ្លួននៅរដ្ឋ New Jersey ជាមួយរថយន្តទំនើប Cadillac Escalade ប៉ុន្តែរថយន្តនេះត្រូវបានតាមដានតាមរយៈ GPS ដោយប៉ូលិសនៅរដ្ឋញូវយ៉ក និងឃាត់ខ្លួនបានសម្រេច។ ទោះជាយ៉ាងណា ការចោទប្រកាន់ទាំងប៉ុន្មាននឹងត្រូវកាត់ទោសអាស្រ័យលើស្ថានភាពរបស់ឪពុកម្តាយរបស់លោកដែលកំពុងសង្គ្រោះបន្ទាន់៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង