ក្រុម Manchester United ស្វាគមន៍ក្រុម Burnley ទៅកាន់កីឡដ្ឋាន Old Trafford ក្នុងក្របខណ្ឌ Premier League នៅយប់នេះ ខណៈពួកគេ ទើបតែខកចិត្តជាមួយនឹងលទ្ធផលស្មើគ្នាជាមួយ Newcastle នៅដើមសប្តាហ៍នេះ។
ទន្ទឹមនឹងនេះដែរ ក្រុម Burnley ត្រូវបានផ្អាកការប្រកួតជាបន្តបន្ទាប់ ដោយសារកូវីដ១៩ ដែលការប្រកួតចុងក្រោយរបស់ពួកគេ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែធ្នូ ក្នុងការស្មើដោយគ្មានគ្រាប់បាល់ជាមួយក្រុម West Ham ។
ការពន្យារពេលនៃការប្រកួតនាពេលថ្មីៗនេះជាមួយ Brentford និង Brighton សម្រាប់ Man Utd បានផ្តល់ឱកាសឱ្យលោក Ralf Rangnick អ្នកចាត់ការក្រុមបិសាចក្រហម ក្នុងការជ្រើសរើសកីឡាករដែលត្រឡប់មកពីជាសះស្បើយពីរបួស។ Raphael Varane និង Edinson Cavani បានត្រលប់មកវិញពីការសម្រាករយៈពេលវែងរបស់ពួកគេ ក្នុងការប្រកួតទលនឹងក្រុម Newcastle កន្លងទៅ ទោះបីជា Anthony Martial អវត្តមានដោយសាររបួសជង្គង់ក៏ដោយ ដែលលេចឮដំណឹងថា ចង់ចាកចេញពី Man Utd។
ក្រុម Burnley បានសម្រាកជាងពីរសប្តាហ៍ដោយគ្មានការប្រកួត ដែលផ្ដល់ឱកាសឱ្យខ្សែប្រយុទ្ធ Ashley Barnes ត្រឡប់មកវិញ។ Maxwel Cornet ក៏ទំនងជាចូលរួមផងដែរ បន្ទាប់ពីបានខកខានក្នុងការប្រកួតជាមួយក្រុម West Ham ។
Man Utd មិនស្គាល់ចាញ់សោះក្នុងការជួបគ្នា ១១លើកក្នុងចំណោម ១២លើកចុងក្រោយរបស់ពួកគេ ជាមួយនឹង Burnley ដោយឈ្នះ ៧លើក។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ ៤-២-២-២ ៖
David De Gea (GK); Diogo Dalot (RB), Raphael Varane (CB), Harry Maguire (CB), Luke Shaw (LB), Scott McTominay (DM), Fred (DM), Bruno Fernandes (AM), Jadon Sancho (AM); Cristiano Ronaldo (ST), Edinson Cavani (ST)
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Burnley ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖
Nick Pope (GK); Matthew Lowton (RB), James Tarkowski (CB), Ben Mee (CB), Charlie Taylor (LB); Johann Gudmundsson (RM), Jack Cork (CM), Ashley Westwood (CM), Dwight McNeil (LM); Maxwel Cornet (ST), Chris Wood (ST)
ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Man Utd ១-០ Burnley ។
កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖
-Man Utd ប៉ះ Burnley ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ម៉ោង៣:១៥នាទីទៀបភ្លឺ នៅ CTN
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕